អំពីសមាគម
សមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា (ស.ទ.ក)

សមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា (ស.ទ.ក) គឺជាស្ថាប័នឯករាជ្យ មិនស្វែងរកប្រាក់កម្រៃឯកជន និងមិនធ្វើនយោបាយមិនប្រកាន់និន្នាការនយោបាយ ធ្វើការប្រមូលផ្តុំអ្នកផ្គត់ផ្គង់ទឹកឯកជនទាំងអស់នៅក្នុងប្រទេសកម្ពុជា ធ្វើសកម្មភាពដើម្បីផលប្រយោជន៍របស់សមាជិកនៃសមាគម។
ស.ទ.ក ត្រូវបានបង្កើតឡើងនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១១ ដោយក្រុមប្រតិបត្តិករទឹកឯកជនកម្ពុជាមួយក្រុម និងក្រោមការគាំទ្រផ្នែកហិរញ្ញវត្ថុនិងបច្ចេកទេសរបស់គម្រោង USAID និង Cambodia-MSME។ វាត្រូវបានផ្តល់សិទ្ធិស្របច្បាប់ដោយក្រសួងមហាផ្ទៃនៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១២។ ថ្មីៗនេះសមាគម ស.ទ.ក បានចុះឈ្មោះឡើងវិញជាសមាគមនីតិបុគ្គលនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ តាមរយៈប្រកាស លេខ N. 2901 ប្រក្រ នៃក្រសួងមហាផ្ទៃ។

ជំនួញនិងអាជីវកម្ម

ស្វែងរកបន្ត

វេទិកាជួបជុំសមាជិក

ចូលរួម

ព័ត៌មានថ្មីៗ

សេចក្តីជូនដំណឹងស្តីពីការជ្រើសរើសទីប្រឹក្សា

សមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជាមានកិត្តិយសសូមជម្រាបជូនដំណឹងដល់អ្នកចាប់អារម្មណ៍ស្តីពីការជ្រើសរើសទីប្រឹក្សា..

មើលបន្ថែម

សន្និបាតសមាគមលើកទី១២

សន្និបាតសមាគមលើកទី១២ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅភោជនីយដ្ឋានទន្លេបាសាក់ ២

មើលបន្ថែម

វគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងទឹកបាត់បង់

វគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងទឹកបាត់បង់ និងបច្ចេកទេសថែទាំប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ថ្ងៃទី៣០ ខែមករា ឆ្នំា២០២៤

មើលបន្ថែម

សេចក្តីជូនដំណឹងស្តីពីការជ្រើសរើសក្រុមប្រឹក្សាភិបាល

សេចក្តីជូនដំណឹងស្តីពីការជ្រើសរើសក្រុមប្រឹក្សាភិបាលសមាគមអាណត្តិទី៤ សម្រាប់ឆ្នាំ២០២៤-២០២៧

មើលបន្ថែម

ការប្រកួតជ្រើសរើសជ័យលាភីផលិតវីដេអូខ្នាតខ្លី

សមាគមផ្គត់ផ្គង់ទឹកស្អាតកម្ពុជា ប្រកាសស្តីពីការប្រកួតជ្រើសរើសជ័យលាភីផលិតវីដេអូខ្នាតខ្លី..

មើលបន្ថែម

សេចក្តីប្រកាសស្វែងរកក្រុមហ៊ុនសវនកម្ម

សមាគមផ្គត់ផ្គង់ទឹកស្អាតកម្ពុជា ប្រកាសសម្រាប់ស្វែងរកក្រុមហ៊ុនសវនកម្មលើទៅរបាយការណ៍ហិរញ្ញវត្ថុឆ្នាំ២០២១-២០២២..

មើលបន្ថែម

កិច្ចសហប្រតិបត្តិការ

    • ការចែករំលែកបណ្តាញ និងបទពិសោធន៍៖ ជួបនិងរៀនពីដៃគូរបស់អ្នកតាមរយៈកម្មវិធីដំណើរទស្សនកិច្ចសិក្សានិងព្រឹត្តិការណ៍ផ្សេងៗ។
    • ការកសាងសមត្ថភាព៖ ទទួលបានទាំងការបណ្តុះបណ្តាលជំនាញបច្ចេកទេសនិងជំនួញពាណិជ្ជកម្ម។
    • ការទទួលបានព័ត៌មាន៖ ទីផ្សារវត្ថុធាតុដើមច្បាប់និងបទប្បញ្ញត្តិ។
    • ការទទួលបានហិរញ្ញវត្ថុ៖ ការចែករំលែកព័ត៌មានស្តីពីការផ្តល់ហិរញ្ញប្បទាននិងវិធីដើម្បីទទួលបានហិរញ្ញវត្ថុ។
    • កិច្ចពិភាក្សាជាសាធារណៈឯកជន៖ ពិភាក្សាលើបញ្ហានានានិងបង្កើតដំណោះស្រាយល្អសម្រាប់ប្រតិបត្តិករទឹកនិងក្រសួងពាក់ព័ន្ធ។

Sign Up

Please enable JavaScript in your browser to complete this form.
Name

ឧបត្ថម្ភដោយ