សិក្ខាសាលាផ្សព្វផ្សាយ
«ច្បាប់ស្តីពីការគ្រប់គ្រងទឹកស្អាត»
១. សាវតារ
ច្បាប់ស្តីពីការគ្រប់គ្រងទឹកស្អាត ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់តាមរយៈព្រះរាជក្រម លេខ នស/រកម/០៣២៣/០០២ ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣។ ច្បាប់នេះនឹងក្លាយទៅជាឯកសារគតិយុត្តដ៏រឹងមាំសម្រាប់គ្រប់ ភាគីពាក់ព័ន្ធយកទៅអនុវត្តក្នុងគោលបំណងជំរុញឱ្យការផ្គត់ផ្គង់ទឹកស្អាត សម្រេចបាននូវគោលដៅផ្គត់ផ្គង់ទឹកស្អាត របស់រាជរដ្ឋាភិបាល ក្នុងឆ្នាំ២០២៥ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ក្នុងឆ្នាំ២០៣០ ព្រមទាំងបំពេញនូវលក្ខខណ្ឌទាំង៤ គឺ គុណភាព សុវត្ថិភាព និរន្តរភាព និងថ្លៃសមរម្យ។
ដើម្បីចូលរួមផ្សព្វផ្សាយច្បាប់នេះឱ្យបានទូលំទូលាយទៅដល់សមាជិកសមាគមពិសេស ប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាតឯកជន និងភាគីពាក់ព័ន្ធនានា នោះសមាគមសហការជាមួយអគ្គនាយកដ្ឋានទឹកស្អាត នៃក្រសួងឧវបន ក្រោមការឧបត្ថម្ភពីអង្គការ Water.org ដើម្បីរៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីការគ្រប់គ្រងទឹកស្អាត។
២. គោលបំណងរបស់សិក្ខាសាលា
គោលបំណងនៃសិក្ខាសាលាគឺដើម្បីឱ្យភាគីពាក់ព័ន្ធនានាយល់កាន់តែច្បាស់អំពីខ្លឹមសារនៃច្បាប់នេះ ជាពិសេសប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាតយល់ច្បាស់អំពីសិទ្ធិ និងកាតព្វកិច្ចរបស់ខ្លួនក្នុងការផ្តល់សេវាកម្មផ្គត់ផ្គង់ទឹកស្អាត។ ជាងនេះទៅទៀតសិក្ខាកាមអាចមានលទ្ធភាព៖
-
-
- យល់កាន់តែច្បាស់អំពីគោលបំណង វិសាលភាព និងខ្លឹមសារដែលមាននៅក្នុងច្បាប់
- ពិភាក្សាអំពីចំណុចដែលអាចអនុវត្តបាន ចំណុចដែលព្រួយបារម្មណ៍ ឬកត្តាប្រឈមក្នុងការអនុវត្តច្បាប់នេះ
- លើកជាសំណូមពរ ឬការស្នើសុំជំនួយបច្ចេកទេសដើម្បីពង្រឹងការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាតស្របតាមការតម្រូវនៃច្បាប់នេះ។
-
៤. ទីកន្លែង
សិក្ខាសាលាផ្សព្វផ្សាយនេះនឹងប្រព្រឹត្តទៅនៅ ភោជនីយដ្ឋានទន្លេបាសាក់ II រាជធានីភ្នំពេញ។
៥. កាលបរិច្ឆេទ និងពេលវេលា
សិក្ខាសាលាផ្សព្វផ្សាយនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ ចាប់ពីម៉ោង ៨:០០ព្រឹករហូតដល់ម៉ោង ០៥:០០ល្ងាច។
៦. សមាសភាពអ្នកចូលរួម
សមាគមសូមគោរពអញ្ជើញបងប្អូនប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាតឯកជន និងក្រុមហ៊ុនទំាងអស់ ដែលជាសមាជិករបស់សមាគម សូមមេត្តាចុះឈ្មោះចូលរួមក្នុងសិក្ខាសាលាផ្សព្វផ្សាយ «ច្បាប់ស្តីពីការគ្រប់គ្រងទឹកស្អាត» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ នៅភោជនីយដ្ឋានទន្លេបាសាក់ II។
សូមបញ្ជាក់៖
សមាជិកអាជីពដែលមានតំណអតិថិជនចន្លោះពី ០-៧៥០តំណ អាចចូលរួមបានចំនួន ១នាក់
សមាជិកអាជីពដែលមានតំណអតិថិជនចន្លោះពី ៧៥១-១,៥០០តំណ អាចចូលរួមបានចំនួន ១នាក់ សមាជិកអាជីពដែលមានតំណអតិថិជនចន្លោះពី ១,៥០១-៣,០០០តំណ អាចចូលរួមបានចំនួន ២នាក់
សមាជិកអាជីពដែលមានតំណអតិថិជនចាប់ពី ៣,០០១-៦,០០០តំណ ចូលរួមបានចំនួន៣នាក់។
សូមអរគុណ!