សមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា (ស.ទ.ក) អង្គការ Aide et Action(AEA) និងប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាតចំនួនពីរគឺ៖ ស្ថានីយផ្គត់ផ្គង់ទឹកស្អាតភ្នំមាស ស្ថិតនៅឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត និងស្ថានីយផ្គត់ផ្គង់ទឹកស្អាតកំពង់សីលា ស្ថិតនៅឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ បាននឹងកំពុងអនុវត្តគម្រោង«សម្ពន្ធភាពដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព និងការគាំទ្រសំឡេងដើម្បីសមធម៌សង្គម (CO-SAVED)» ក្រោមជំនួយថវិកាពីសហភាពអឺរ៉ុប តាមរយៈអង្គការ Aide et Action(AEA) ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការជាមួយ សមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា។ សមាគមមានកិត្តិយសសូមអញ្ជើញក្រុមហ៊ុនផ្គត់ផ្គង់បំពង់ទឹកស្អាតក្នុងព្រះរាជាណាចក្រកម្ពុជា ដែលជាសមាជិករបស់សមាគម ចូលរួមដេញថ្លៃផ្គត់ផ្គង់បំពង់ទឹកស្អាត ជូនប្រតិបត្តិករទឹកស្អាតទាំងពីរខាងលើ ដែលមានលក្ខខណ្ឌលម្អិតដូចតារាងខាងក្រោម៖
- គម្រោងត្រូវការបំពង់នាំទឹកស្អាតប្រភេទ HDPE ដែលមានលក្ខណៈដូចក្នុងតារាងខាងក្រោម៖
ប្រភេទ និងលក្ខណៈបំពង់ទឹកស្អាត | ប្រវែង(ម៉ែត្រ) |
HDPE PE100 PN6 diameter 200mm | 2,490 |
HDPE PE100 PN8 diameter 110mm | 10,580 |
HDPE PE100 PN10 diameter 75mm | 6,590 |
HDPE PE100 PN10 diameter 63mm | 7,220 |
HDPE PE100 PN10 diameter 50mm | 9,820 |
- រាល់ឯកសារដេញថ្លៃរួមមាន៖ ពាក្យសុំដេញថ្លៃ និងឯកសារភ្ជាប់នានារបស់ក្រុមហ៊ុន ត្រូវដាក់ក្នុងស្រោមសំបុត្របិទជិត យកមកការិយាល័យសមាគម នៅរៀងរាល់ម៉ោងធ្វើការឲ្យបានមុនថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង៥:០០ល្ងាចជាកំណត់។ រាល់ឯកសារដេញថ្លៃដែលបានដាក់ក្រោយកាលបរិច្ឆេទនេះ មិនត្រូវបានពិចារណាឡើយ។
- ក្រុមហ៊ុនដែលទទួលបានជោគជ័យ ត្រូវដឹកជញ្ជូនបំពង់ទឹកស្អាត ទៅកាន់ស្ថានីយទាំងពីរខាងលើយ៉ាងយូរបំផុតត្រឹមថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣។ ក្រុមហ៊ុនដែលមានចំណាប់អារម្មណ៍ អាចមកទទួលឯកសារដេញថ្លៃនៅសមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា ដោយឥតគិតថ្លៃ ដែលមានអាសយដ្ឋានដូចរៀបរាប់ខាងក្រោម ឬទាញយកពីគេហទំព័រ cwa.org.kh ឬទំព័រហ្វេសប៊ុក www.facebook.com/cwa.org.khនិង អ៊ីមែល៖ info@cwa.org.kh រាល់តម្លៃត្រូវបូកបញ្ចូលពន្ធលើតម្លៃបន្ថែម(VAT) ឬបញ្ជាក់ពីការបង់ពន្ធកាត់ទុក (Withholding Tax) ក្នុងករណីពុំមាន(VAT)។
- ការបើកពាក្យដេញថ្លៃនឹងត្រូវធ្វើឡើងជាសាធារណៈនៅការិយាល័យសមាគម នាថ្ងៃទី២៨ ខែ មេសា ឆ្នាំ២០២៣ វេលាម៉ោង ៣:០០ រសៀល ដែលមានអ្នកចូលរួមមកពីតំណាងស្ថានីយផ្គត់ផ្គង់ទឹកស្អាត តំណាង អង្គការ Aide et Action(AEA) តំណាងមកពីសហភាពអឺរ៉ុប និងតំណាងក្រុមហ៊ុនដាក់ដេញថ្លៃ។
- អាសយដ្ឋានទំនាក់ទំនង និងដាក់ពាក្យ៖ មជ្ឈមណ្ឌលភ្នំពេញ អគារF ជាន់ទី២ បន្ទប់លេខ ២៦៩ វិថី សម្តេចសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញឬ ទូរស័ព្ទលេខ៖ ០១៧ ៧៩៩ ៣៣៧ ឬ ០៧០ ៧៩៩ ៣៣៧ ឬ ០៩៧៧ ១៧៩ ៩៤៣ ។
សូមចុចត្រនេះដើម្បីទាញយកពាក្យសូមចូលរួមដេញថ្លៃ!