សមាជិកភាព
សមាគមមានសមាជិកពីរប្រភេទ
សមាជិកអាជីពគឺជាអ្នកផ្តល់សេវាទឹកទាំងអស់ទាំងបុគ្គល ឬនីតិបុគ្គលដែលទទួលបានអាជ្ញាប័ណ្ណពីក្រសួង ឬមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។
សមាជិកគាំទ្រគឺជាបុគ្គលនិងនីតិបុគ្គលដែលកំពុងធ្វើការក្នុងវិស័យផ្គត់ផ្គង់ទឹកអង្គការក្រៅរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធដទៃទៀត។ សមាជិកអាជីពអាចបោះឆ្នោតបាន ហើយសមាជិកគាំទ្រមិនអាចចូលរួមបោះឆ្នោតបានទេ។
អត្ថប្រយោជន៏នៃសមាជិកសមាគម ស.ទ.ក
- ការចែករំលែកបណ្តាញនិងបទពិសោធន៍៖ ជួបជុំ និងរៀនសូត្រពីគ្នាទៅវិញទៅមកតាមរយៈកម្មវិធីដំណើរទស្សនកិច្ចសិក្សា និងព្រឹត្តិការណ៍ផ្សេងៗ
- ការកសាងសមត្ថភាព៖ ការទទួលបានវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេស និងអាជីវកម្ម
- ការទទួលបានព័ត៌មាន៖ អំពីច្បាប់បទប្បញ្ញត្តិ និងសម្ភារៈទីផ្សារ។
- កិច្ចពិភាក្សាសាធារណៈឯកជន៖ ពិភាក្សាលើបញ្ហានានា និងចេញមកនូវដំណោះស្រាយល្អសម្រាប់ប្រតិបត្តិករទឹកនិងក្រសួងពាក់ព័ន្ធ។
របៀបចូលជាសមាជិកអាជីពរបស់សមាគម
- មានឆន្ទៈចូលរួមជាសមាជិកអាជីព
- បុគ្គលនិងនីតិបុគ្គលត្រូវមានអាជ្ញាប័ណ្ណអាជីវកម្ម
- ដាក់ពាក្យតាមរយៈពាក្យសុំដែលផ្តល់ដោយសមាគមរឺអាចទាញយកពីគេហទំព័រ
- អនុម័តដោយក្រុមប្រឹក្សាភិបាល
- បង់ថ្លៃវិភាគទានសមាជិកភាព
ការបាត់បង់សមាជិកភាពរបស់សមាគម
- ការលាលែងពីតំណែងជាលាយលក្ខណ៍អក្សរនិងជូនដំណឹងយ៉ាងហោចណាស់មួយសប្តាហ៍មុន
- សមាជិកសកម្មដែលបាត់បង់អាជ្ញាប័ណ្ណអាជីវកម្មផ្គត់ផ្គង់ទឹកចេញដោយក្រសួងឧស្សាហកម្មនិងយានយន្ត
- ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារពីបទឧក្រិដ្ឋណាមួយ
- ការសម្រេចដកខ្លួនចេញពីសមាជិកភាពនៃកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ៥០% បូក ១ ប្រសិនបើសមាជិកណាម្នាក់រំលោភបទបញ្ជានិងសេចក្តីសំរេចរបស់សមាគមដែលបង្កអន្តរាយដល់ផលប្រយោជន៍របស់សមាគមទាំងមូល។