សេចក្តីជូនដំណឹង ស្តីពី ការដាក់ពាក្យស្នើសុំផ្គត់ផ្គង់ម៉ាស៊ីនភ្លើង

សេចក្តីជូនដំណឹង ស្តីពីការដាក់ពាក្យស្នើសុំផ្គត់ផ្គង់ម៉ាស៊ីនភ្លើងជាមួយសមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា

សមាគមមានកិត្តិយសសូមអញ្ជើញ ក្រុមហ៊ុនផ្គត់ផ្គង់បរិក្ខារអគ្គិសនីនៅក្នុងប្រទេសកម្ពុជា ដាក់ពាក្យស្នើសុំផ្គត់ផ្គង់ម៉ាស៊ីនភ្លើង ជូន​ដល់ស្ថានីយផ្គត់ផ្គង់ទឹកស្អាតលំពង់ ស្ថិតក្នុងឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ។ សូមពិនិត្យឯកសារភ្ជាប់នូវព័ត៌មានលម្អិតពីលក្ខណៈសម្បត្តិនៃម៉ាស៊ីនភ្លើង។

ក្រុមហ៊ុនដែលចាប់អារម្មណ៍ត្រូវដាក់ពាក្យស្នើសុំ ដោយភ្ជាប់នូវឯកសារខាងក្រោម៖

១. ពាក្យស្នើសុំដេញថ្លៃ

២. ព័ត៌មានលម្អិតពីម៉ាស៊ីនភ្លើង និងឯកសារភ្ជាប់ផ្សេងៗ (បើមាន)

កាលបរិច្ឆេទទទួលពាក្យ

សមាគមនឹងចាប់ទទួលពាក្យចាប់ពីថ្ងៃនេះតទៅ រហូតដល់​ ថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ វេលាម៉ោង១២ រសៀល។ រាល់ឯកសារទាំងឡាយដែលបានដាក់ក្រោយកាលបរិច្ឆេទ និងពេលវេលាកំណត់ នឹងមិនត្រូវបានពិចារណាឡើយ។

ការដាក់ពាក្យ និងការជ្រើសរើសក្រុមហ៊ុនដែលទទួលបានជោគជ័យ

​ក្រុមហ៊ុន ដែលចាប់អារម្មណ៍ត្រូវដាក់ពាក្យស្នើសុំផ្តល់សេវាកម្ម នៅសមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា។ រាល់ពាក្យស្នើសុំត្រូវដាក់ក្នុងស្រោមសំបុត្របិទជិត និងមានត្រាក្រុមហ៊ុន ឬស្នាមមេដៃ ឬហត្ថលេខា របស់តំណាងក្រុមហ៊ុនលើស្រោមសំបុត្រ។

សមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា នឹងធ្វើការជ្រើសរើសក្រុមហ៊ុន ដែលទទួលបានជោគជ័យដោយផ្អែកលើ តម្លៃ  និងលក្ខណៈសម្បត្តិនៃម៉ាស៊ីនភ្លើង។ លោកអ្នកអាចទំនាក់ទំនងមកសមាគមតាមអាសយដ្ឋាន លេខទូរស័ព្ទ ឬគេហទំព័រ ខាងក្រោមដោយផ្ទាល់ដើម្បីទទួលយកពាក្យស្នើសុំ និងឯកសារពាក់ព័ន្ធ។

លក្ខណសម្បត្តិរបស់ម៉ាស៊ីនភ្លើង

ទីកន្លែងទទួលពាក្យ

អាសយដ្ឋាន៖ មជ្ឈមណ្ឌលភ្នំពេញ អគារF ជាន់ទី២ វិថីសម្តេចសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ទូរស័ព្ទលេខ៖ ០១៧ ៧៩៩ ៣៣៧ ឬ ០៧០ ៧៩៩ ៣៣៧ ឬ ០៩៧៧ ១៧៩ ៩៤៣

អ៊ីមែល៖ info@cwa.org.kh

គេហទំព័រ៖ www.cwa.org.kh

សូមចុចកន្លែងនេះដើម្បីទាញយកទម្រង់ដាក់ពាក្យ