កម្មវិធី-WASH-FIN

កម្មវិធី និងគម្រោង
«ការគាំទ្រហិរញ្ញប្បទានលើការងារទឹកស្អាត និងអនាម័យ»

កម្មវិធីការគាំទ្រហិរញ្ញប្បទានលើការងារទឹកស្អាត និងអនាម័យមានលទ្ធភាពទទួលបានការផ្គត់ផ្គង់ទឹកស្អាតតាមបំពង់នៅប្រទេសកម្ពុជាស្ថិតក្នុងចំណោមប្រទេសដែលទទួលបានទឹកស្អាតទាបជាងគេបំផុតនៅអាស៊ីអាគ្នេយ៍ ដែលត្រូវបានប៉ាន់ស្មានថាមានចំនួន២១% ក្នុងឆ្នាំ២០១៥ ។ សេវាទឹកសាធារណៈបម្រើតែទីរួមខេត្តចំនួន១៣ ប៉ុណ្ណោះ រីឯទីរួមខេត្តដែលនៅសេសសល់ចំនួន១២ ទីប្រជុំជនតូចៗ និងតំបន់ជនបទមួយចំនួនត្រូវបានផ្គត់ផ្គង់ដោយសេវាករផ្គត់ផ្គង់ទឹកស្អាតឯកជន។

សេវាករទាំងនោះភាគច្រើនជាអាជីវកម្មគ្រប់គ្រងបែបលក្ខណៈគ្រួសារ ដែលមានអាជីវកម្មខ្នាតតូច និងមធ្យម ហើយពួកគេប្រឈមនឹងបញ្ហាក្នុងការទទួលបានហិរញ្ញប្បទាន (កម្ចី) សម្រាប់ចំណាយលើប្រតិបត្តិការ និងការពង្រីកសេវាកម្មក្នុងតំបន់អាជ្ញាបណ្ណរបស់ពួកគាត់។ សេវាករស្ទើរតែទាំងអស់ (ប្រហែល៩៣%) គ្រោងនឹងពង្រីកប្រតិបត្តិការផ្គត់ផ្គង់ទឹកស្អាតរបស់ពួកគាត់។ គំនិតផ្តួចផ្តើមរបស់ដៃគូអភិវឌ្ឍន៍បានផ្តល់លទ្ធភាពទទួលបានហិរញ្ញប្បទាន (កម្ចី) ដល់ស្ថានីយផ្គត់ផ្គង់ទឹកស្អាតចំនួន១៧ ។

គម្រោង WASH-FIN នៅប្រទសកម្ពុជា បានសហការជាមួយសមាគមផ្គត់ផ្គង់ទឹកស្អាតកម្ពុជាក្នុងការចូលរួមចំណែកក្នុងការបិទគម្លាតហិរញ្ញវត្ថុដោយផ្សាភ្ជាប់សេវាករដែលអនុវត្តល្អក្នុងអាជីវកម្មជាមួយនឹងវិស័យធនាគារពាណិជ្ជក្នុងស្រុក ដើម្បីអាចទទួលបានទីផ្សារហិរញ្ញវត្ថុសម្រាប់ផ្តល់មូលនិធិដល់ការវិនិយោគហេដ្ឋារចនាសម្ព័ន្ធរបស់ពួកគាត់។

ដើម្បីគាំទ្រដល់វិស័យទឹកស្អាត និងគោលដៅរបស់ប្រទេសកម្ពុជាទាក់ទងនឹងការទទួលបានទឹកស្អាតជាសកល សមាគមកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយគម្រោង​ WASH-FIN ដើម្បីអនុវត្តសកម្មភាពសម្របសម្រួលជាបន្តបន្ទាប់ ដើម្បីរួមចំណែកដល់គោលដៅពង្រីកទីផ្សារសម្រាប់ការផ្តល់ប្រាក់កម្ចីពាណិជ្ជកម្មដល់សេវាករផ្គត់ផ្គង់ទឹកស្អាតឯកជននៅប្រទេសកម្ពុជា។ ប្រភេទសកម្មភាពធំៗចំនួន៣ បានគាំទ្រដល់អ្នកពាក់ព័ន្ធក្នុងស្រុកចំពោះអ្នកមានតម្រូវការ និងអ្នកផ្គត់ផ្គង់៖

    • ប្រភេទសកម្មភាពទី​​ ១៖ ជួយផ្នែកវាយតម្លៃឥណទាន និងទីផ្សារ – ក្រោមការណែនាំបច្ចេកទេស និងជាមួយទម្រង់គាំទ្របច្ចេកទេសខ្លះ ក្រុមការងាររបស់គម្រោង WASH-FIN និងសមាគមនឹងដឹកនាំក្នុងការពិនិត្យឡើងវិញ និងបង្កើតផែនការអាជីវកម្មឱ្យសេវាករ និងពង្រឹងទំនុកចិត្ត (កេរ្តិ៍ឈ្មោះក្នុងការខ្ចីប្រាក់) របស់សេវាករផ្គត់ផ្គង់ទឹកស្អាតឯកជន និងការទទួលបានកម្ចីពីស្ថាប័នហិរញ្ញវត្ថុក្នុងស្រុក។
    • ប្រភេទសកម្មភាពទី ការទទួលបានហិរញ្ញប្បទានទីផ្សារពាណិជ្ជកម្មក្នុងស្រុកសម្រាប់ទឹកស្អាត – បំពេញប្រាក់កម្ចីធនាគារក្នុងស្រុកដល់សេវាករផ្គត់ផ្គង់ទឹកស្អាតឯកជន។ សមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា ធ្វើការយ៉ាងជិតស្និទ្ធជាមួយគម្រោង WASH-FIN ដើម្បីបង្កើតសំណើជាក់លាក់ កំណត់ការកែលម្អឥណទាន និងផ្តល់ការសម្របសម្រួលប្រតិបត្តិការកម្ចី និងការប្រឹក្សាយោបល់ដល់ធនាគារ និងសេវាករ។
    • ប្រភេទសកម្មភាពទី​ ៣៖ ការគ្រប់គ្រងចំណេះដឹង – ការចែករំលែក និងការលើកកម្ពស់ឱកាសសម្រាប់ការគៀរគរហិរញ្ញវត្ថុពាណិជ្ជកម្មក្នុងស្រុកចូលទៅក្នុងវិស័យទឹកស្អាត រួមទាំងចាប់យកមេរៀនរៀនសូត្រដែលទទួលបានពីកិច្ចខិតខំប្រឹងប្រែងពីមុននៅក្នុងប្រទេស និងធ្វើឱ្យស្ថាប័នហិរញ្ញវត្ថុក្នុងស្រុកដឹងអំពីឱកាសនៅក្នុងវិស័យនេះផងដែរ។