គម្រោង UNICEF

គម្រោង
« បង្កើននូវភាពធន់សម្រាប់ការផ្គត់ផ្គង់ទឹកស្អាត ដល់ប្រជាពលរដ្ឋ រស់នៅក្នុងតំបន់មានសារធាតុពុលអាសេនិច និងរងគ្រោះពីគ្រោះធម្មជាតិដែលមិនទាន់មានបណ្តាញផ្គត់ផ្គង់ទឹកស្អាត »

គម្រោង ៖ បង្កើននូវភាពធន់សម្រាប់ការផ្គត់ផ្គង់ទឹកស្អាត ដល់ប្រជាពលរដ្ឋ រស់នៅក្នុងតំបន់មានសារធាតុពុលអាសេនិច និងរងគ្រោះពីគ្រោះធម្មជាតិ ដែលមិនទាន់មានបណ្តាញផ្គត់ផ្គង់ទឹកស្អាត  ក្រោមជំនួយពីអង្គការ UNICEF

រយៈពេលគម្រោង៖ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

គោលបំណងគម្រោង៖ ពង្រឹងនូវសមត្ថភាពក្នុងការគ្រប់គ្រង និងការប្រតិបត្តិក្នុងការលើកកម្ពស់ការទទួលបានសេវាទឹកស្អាតប្រកបដោយគុណភាពដល់កុមារ និងក្រុមគ្រួសារ។

លទ្ធផលរំពឹងទុកទី១៖ កិច្ចសហការផ្តល់ជំនួយបដិភាគលើការពង្រីកបណ្តាញបំពង់ទឹកស្អាតដល់ភូមិឃុំដែលមិនទាន់មានបណ្តាញទឹកស្អាតក្នុងតំបន់សេវាកម្ម និងរងផលប៉ះពាល់ពីសារធាតុពុលអាសេនិចក្រោមដី

លទ្ធផលការងារ៖

    • គម្រោងបានផ្តល់ការគាំទ្រប្រតិបត្តិករទឹកស្អាតឯកជនចំនួន៧ ស្ថានីយ ក្នុងការ​កប់បំពង់ទឹកស្អាតបានប្រវែងសរុប ១៦៦,៧៣១ ម៉ែត្រ ​​
    • បានភ្ជាប់បណ្តាញទឹកស្អាតជូនប្រជាពលរដ្ឋ ចំនួន ៤៤០៥ ខ្នងផ្ទះ ក្នុងតំបន់ដែលពង្រីកបំពង់បណ្តាញទឹកស្អាតថ្មី
    • បានផ្តល់វគ្គបណ្តុះបណ្តាលស្តីពី ការប្រតិបត្តិ និងការថែរទាំប្រព័ន្ធទឹកស្អាត ដល់ស្ថានីយដែលបានទទួលជំនួយបដិភាគពីគម្រោងចំនួន ៦ស្ថានីយ​ ដែលមានអ្នកចូលរួមសរុប ១៧នាក់។
1
1-1

លទ្ធផលរំពឹងទុកទី២៖ ការឧបត្ថម្ភធនលើការភ្ជាប់បណ្តាញទឹកស្អាតដល់គ្រួសារក្រីក្រ ​

លទ្ធផលការងារ

    • គម្រោងបានជួយដល់គ្រួសារក្រីក្រដែលរស់នៅក្នុងតំបន់មានសារធាតុពុលអាសេនិក បានភ្ជាប់បណ្តាញទឹកស្អាត ប្រើប្រាស់ ចំនួន ៥០២​ខ្នងផ្ទះ
    • កុមារចំនួន ៦៨៨៦នាក់ និងស្ត្រីចំនួន ៩៣០៥នាក់ ក្នុងគ្រួសារសរុប ៤៤០៥ខ្នងផ្ទះ​ បានទទួលទឹកស្អាតប្រើប្រាស់ក្រោមជំនួនបដិភាគពង្រីកបណ្តាញបំពង់ទឹកស្អាត និងភ្ជាប់បណ្តាញទឹកស្អាតដល់គ្រួសារក្រីក្រ ដែលមានប័ណ្ណក្រីក្រ (ប័ណ្ណសមធម៌)

គម្រោងបានរៀបចំប្រជុំផ្សព្វផ្សាយដល់ប្រជាជនពីផលប៉ះពាល់នៃការប្រើប្រាស់ទឹកមិនស្អាត និងទឹកដែលមានសារធាតុពុលអាសេនិចក្រោមដី ចំនួន ៣លើក ដែលមានអ្នកចូលរួមសរុប ២៨៥នាក់។

2
2-2

លទ្ធផលរំពឹងទុកទី៣៖ ការឧបត្ថម្ភធនលើការកែលម្អប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតដើម្បីធន់ទៅនឹង គ្រោះរាំងស្ងួត និងគ្រោះទឹកជំនន់

លទ្ធផលការងារ៖

    • គម្រោងបានផ្តល់ជំនួយបដិភាគដល់ស្ថានីយទឹកស្អាតចំនួន ៤ស្ថានីយ ដើម្បីកែលំអប្រភពទឹក ទប់ទល់នឹងគ្រោះរាំងស្ងួត និងគ្រោះទឹកជំនន់ ក្នុងនោះរួមមាន៖ តាមរយៈការជីកស្រះបន្ថែម ដំឡើងបំពង់បូមទឹកឆៅ ការខួងអណ្តូងនិងបំពាក់បរិក្ខារបូមទឹកឆៅសម្រាប់យកទឹកមកប្រើប្រាស់នៅរដូវប្រាំង ការបំពាក់ម៉ាស៊ីនភ្លើង និងការដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ
    • បានរៀបចំវគ្គបណ្តុះស្តីពីផែនការទឹកសុវត្ថិភាព ដល់បុគ្គលិកស្ថានីយទាំង ៤ ទីតាំង និងចុះជួយរៀបចំឯកសារផែនការសុវត្ថិភាពទឹកដល់ស្ថានីយនីមួយៗ ឱ្យស្របតាមគោលការណ៍ណែនាំរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍
    • បានរៀបចំចងក្រងឯកសារគោលការណ៍ណែនាំស្តីពីនីតិវិធីប្រតិបត្តិស្តង់ដាសម្រាប់ទប់ទល់ទៅនឹងគ្រោះរាំងស្ងួត និងគ្រោះទឹកជំនន់ និងបានដាក់ឆ្លងទៅក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ គោលការណ៍ណែនាំនេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងជួយបង្ការទប់ទល់ និងដោះស្រាយជាបន្ទាន់ទៅនឹងហានិភ័យគ្រោះរាំងស្ងួត ដែលអាចនឹងបង្កផលប៉ះពាល់ដល់អាជីវកម្មផ្គត់ផ្គង់ទឹកស្អាត ដើម្បីធានានូវនិរន្តភាពនៃការផ្គត់ផ្គង់ទឹកស្អាតរបស់ប្រតិបត្តិករទឹកស្អាតឯកជន ជូនដល់ប្រជាពលរដ្ឋទូទាំងប្រទេស ។
3-3
3-33

លទ្ធផលរំពឹងទុកទី៤៖ ការបង្កើតប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតជនប​ទសាធារណៈ ដែលគ្រប់គ្រងដោយឯកជន និងអាចផ្គត់ផ្គង់ទឹកស្អាតដល់ប្រជាពលរដ្ឋយ៉ាងតិច ៥៥០ គ្រួសារ

លទ្ធផលការងារ៖

    • គម្រោងបានចុះសិក្សាប្រមូលព័ត៌មានបឋម ធ្វើការសិក្សាសម្មិទ្ធិលទ្ធភាពក្នុងការរៀបចំបង្កើតប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតសាធារណៈដែលគ្រប់គ្រងដោយឯកជន នៅក្នុងឃុំចន្ទ្រា និងឃុំទួលស្តី ស្រុកចន្ទ្រា ខេត្តស្វាយរៀង
    • ដើម្បីធានានូវនិរន្តភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនេះ គម្រោងបានចងក្រងឯកសារបច្ចេកទេសក្នុងការគ្រប់គ្រងកម្មវិធីភាពជាដៃគូរវាងវិស័យឯកជន និងសាធារណៈ (PPP)
    • ផ្អែកតាមលទ្ធផលនៃការសិក្សាសម្មិទ្ធិលទ្ធភាព គម្រោងរចនាប្លង់ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតសម្រាប់ការសាងសង់ឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងធ្វើសេចក្តីព្រាងលក្ខន្តិកៈនិងគោលនយោបាយនានាសម្រាប់គ្រប់គ្រងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតសាធារណៈដែលគ្រប់គ្រងដោយឯកជននេះ។
រូបថត៖ សកម្មភាពប្រជុំពិនិត្យលើសេចក្តីព្រាងគោលការណ៍ណែនាំស្តីពីនីតិវិធីប្រតិបត្តិស្តង់ដាសម្រាប់ទប់ទល់ទៅនឹងគ្រោះរាំងស្ងួត និងគ្រោះទឹកជំនន់ ជាមួយថ្នាក់ដឹកនាំអគ្គនាយកដ្ឋានទឹកស្អាត