សន្និបាតលើកទី១១​ ប្រចាំឆ្នាំ២០២២

សន្និបាតសមាគមលើកទី ១១
របស់សមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា

ថ្ងៃសុក្រ ១២រោច ខែមាឃ ឆ្នាំខាល ទោស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ៨:០០ព្រឹក សមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា (ស.ទ.ក)​ បានរៀបចំសន្និបាតប្រចាំឆ្នាំលើកទី១១ នៅហ៊ីម៉ាវ៉ារី រាជធានី​ភ្នំពេញ ក្រោមអធិបតីភាព ឯក​ឧត្តម អ៊ុំ សុថា រដ្ឋ​លេខា​ធិការ​ក្រសួង​ឧស្សា​ហ​កម្ម វិទ្យា​សាស្ត្រ បច្ចេក​វិទ្យា និង​នវានុ​វត្តន៍ និង​ជាតំណាង​ដ៏​ខ្ពង់​ខ្ពស់​របស់ ឯក​ឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង ឯកឧត្តម តន់ សុខជា អគ្គនាយកនៃអគ្គនាយកដ្ឋានទឹកស្អាត តំណាងនាយកដ្ឋានផ្គត់ផ្គង់ទឹកស្អាតនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

អង្គសន្និបាតមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងឧ.វ.ប.ន តំណាងក្រសួងអភិវឌ្ឍន៍ជនបទ ក្រុមប្រឹក្សាភិបាល គណៈកម្មការប្រតិបត្តិ បុគ្គលិក ប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាតឯកជន និងក្រុមហ៊ុនផ្គត់ផ្គង់ផលិតផល និងសេវាកម្មក្នុងវិស័យទឹកស្អាតដែលជាសមាជិកសមាគម ដៃគូអភិវឌ្ឍន៍ អង្គការក្រៅរដ្ឋាភិបាល ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សរុបចំនួន ៣០៦នាក់ (ស្រី ៦៥នាក់)។ ក្នុងកម្មវិធីអង្គសន្និបាត ក៏មានការតាំងបង្ហាញនូវផលិតផល និងសេវាកម្មពាក់ព័ន្ធវិស័យទឹកស្អាត ដែលមានក្រុមហ៊ុនចំនួន ១៥បានចូលរួមផងដែរ។

គោលបំណង

សមាគមនឹងរៀបចំសន្និបាតលើកទី១១ ប្រចាំឆ្នាំ២០២២  ក្នុងគោលបំណងដូចខាងក្រោម៖

    1. ១). បង្កើនទំនាក់ទំនងជាមួយបងប្អូនគ្រួសារទឹកស្អាត និងចែករំលែកបច្ចេកវិទ្យាថ្មីៗ
    2. ២). សាទរជោគជ័យដែលសមាគមអនុវត្តបានក្នុងឆ្នំា២០២២ រៀបចំផែនការសកម្មភាព និងផែនការថវិកាសម្រាប់ឆ្នំា២០២៣
    3. ៣). ធ្វើបច្ចុប្បន្នភាពសមាគម ពិភាក្សាលើបញ្ហាប្រឈម ដំណោះស្រាយ និងការងារផ្សេងៗ។

 

សុន្ទរកថាកម្មវិធីសន្និបាតលើកទី១១

ជាកិច្ចចាប់ផ្តើម លោក ឡេង ខៀវ ប្រធានក្រុមប្រឹក្សាភិបាលសមាគម បានថ្លែងសុន្ទរកថាស្វាគមន៍ដល់អង្គសន្និបាត និងថ្លែងអំណរគុណដល់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងអភិវឌ្ឍន៍ជនបទ ក្រុមប្រឹក្សាភិបាល បុគ្គលិក សមាជិក សមាជិកា អ្នកឧបត្ថម្ភកម្មវិធី អង្គការដៃគូទាំងអស់ដែលបានចូលរួមក្នុងសន្នោបាតលើកទី១១នេះ។

ជាកិច្ចបន្ត ឯកឧត្តម អ៊ុំ សុថា រដ្ឋលេខាធិការក្រសួងឧ.វ.ប.ន តំណាងដ៏ខ្ពង់ខ្ពស់របស់ ឧត្តមកត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងឧ.វ.ប.ន បានអញ្ជើញថ្លែងសុន្ទរកថាបើកកម្មវិធី។ ឯកឧត្តម បានលើកឡើងថា អង្គសន្និបាតថ្ងៃនេះជាឱកាសដ៏មានសារៈសំខាន់សម្រាប់សមាជិកសមាគម ជាពិសេសប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាតឯកជន ដើម្បីពិនិត្យឡើងវិញនូវលទ្ធផលការងាររបស់សមាគមដែលបាន និងសម្រេចបានក្នុងឆ្នាំ២០២២ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៣ ហើយនេះក៏ជាវេទិកាជួបជុំគ្នាមួយ ដើម្បីពង្រឹងទំនាក់ទំនងរបស់សមាជិកសមាគម និងភាគីពាក់ព័ន្ធ រួមទាំងការចែករំលែកបទពិសោធន៍ការងារ ក៏ដូចជាព័ត៌មាន និងបច្ចេកវិទ្យាថ្មីៗពាក់ព័ន្ធនឹងវិស័យទឹកស្អាត។

អង្គសន្និបាតមានការចូលរួមសហការឧបត្ថម្ភពីក្រុមហ៊ុនចំនួន ១៥ក្រុមហ៊ុនដូចខាងក្រោម៖

    1. ១). សហគ្រាស អ៊ី-ផៅវ័រ ស៊ីស៊ីអិល
    2. ២). ក្រុមហ៊ុន ធី អ៊ី អឹម ខូអិលធីឌី
    3. ៣). ក្រុមហ៊ុន ខេស៊ីអអាយ អ៊ិនធើណេសិនណល ខូអបភើរេសិន ឯ.ក
    4. ៤). ក្រុមហ៊ុន វ៉ធើរ ផាតនើរ (ខេមបូឌា) ឯ.ក
    5. ៥). ក្រុមហ៊ុនវ៉ធើម៉ិច ថេកណឡជី
    6. ៦). TCU Poly Enterprise
    7. ៧). Petram Design Co., Ltd
    8. ៨). រ៉ូសផ្លាស្ទីក ខេមបូឌា ខូអិលធីឌី
    9. ៩). ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា
    10. ១០). ISEA
    11. ១១). BIDC Bank Cambodia
    12. ១២). គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ចម្រើន ម.ក
    13. ១៣). ក្រុមហ៊ុន ភ្នំពេញ ប្លាស្ទិច ប្រូដាក់
    14. ១៤). ក្រុមហ៊ុន ធិនីម៉ិច
    15. ១៥). The Stone Family Foundation

 

សន្និបាតលើកទី១១ របស់សមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា ត្រូវបានបញ្ចប់នៅវេលាម៉ោង៥ល្ងាចនៅក្នុងថ្ងៃខែឆ្នាំដដែលប្រកបដោយភាពជោគជ័យ សប្បាយរីករាយ និងស្និទ្ធ ស្នាលបំផុត។ ជាលទ្ធផល​អង្គសន្និបាតបានបញ្ចប់ដោយរលូនតាមការគ្រោងទុក ជាពិសេសចំនួន​អ្នក​ចូល​រួម​លើកពី​ការរំពឹងទុក។