សន្និបាតលើកទី៩​ ប្រចាំឆ្នាំ២០២០

សន្និបាតសមាគមលើកទី ៩
របស់សមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា

ថ្ងៃ​ពុធ ១៤​កើត ខែ​មាឃ ឆ្នាំ​ជូត ទោ​ស័ក ព.ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃ​ទី​២៧ ខែ​មករា ឆ្នាំ​២០២១ សមា​គម​អ្នក​ផ្គត់​ផ្គង់ទឹក​ស្អាត​កម្ពុជា បាន​ប្រារព្ធ​សន្និ​បាត​លើក​ទី៩ របស់ខ្លួននៅភោជនីយដ្ឋានទន្លេបាសាក់២ រាជធានីភ្នំពេញដែលមានសមាសភាពអ្នកចូលរួមសរុបចំនួន២៨៩ នាក់ ស្រី៧៧ នាក់​ ។
ក្នុងគោលបំណង៖

    1. ១). បង្កើន​ទំនាក់​ទំនង​ជា​មួយ​បង​ប្អូន​គ្រួសារ​ទឹក​ស្អាត និង​ចែក​រំលែក​បច្ចេក​វិទ្យា​ថ្មីៗ
    2. ២). សាទរ​ជោគ​ជ័យ​ដែល​សមា​គម​អនុវត្ត​បាន​ក្នុង​ឆ្នាំ​២០២០ រៀប​ចំ​ផែន​ការ​សក​ម្មភាព និង​ផែន​ការ​ថ​វិកា​សម្រាប់ឆ្នាំ២០២១ និង
    3. ៣). ធ្វើ​បច្ចុប្បន្ន​ភាព​អំ​ពី​សមា​គម ពិភា​ក្សា​លើ​បញ្ហា​ប្រឈម ស្វែងរក​ដំណោះ​ស្រាយ និង​ការ​ងារ​ផ្សេងៗ។

 

អង្គ​សន្និ​បាត​មាន​​ការ​ចូល​រួម​ក្រោម​អធិប​តី​ភាព​របស់ ឯក​ឧត្តម អ៊ុំ សុថា រដ្ឋ​លេខា​ធិការ​ក្រសួង​ឧស្សា​ហ​កម្ម វិទ្យា​សាស្ត្រ បច្ចេក​វិទ្យា និង​នវានុ​វត្តន៍ និង​ជាតំណាង​ដ៏​ខ្ពង់​ខ្ពស់​របស់ ឯក​ឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ។

ឯកឧត្តម តន់ សុខជា អគ្គនាយកនៃអគ្គនាយកដ្ឋានទឹកស្អាត តំណាងនាយកដ្ឋានផ្គត់ផ្គង់ទឹកស្អាតជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ ដៃគូរអភិវឌ្ឍន៍ អង្គការជាតិ អង្គការអន្តរជាតិ តំណាងក្រុមហ៊ុន ស្ថាប័នពាក់ព័ន្ធ និងបងប្អូនគ្រួសារទឹកស្អាត។

ជាកិច្ចចាប់ផ្តើម លោក ឡេង ខៀវ ប្រធានក្រុមប្រឹក្សាភិបាលសមាគមបានមានមតិស្វាគមន៍ និងថ្លែងអំណរគុណចំពោះសមាជិក និងអ្នកចូលរួមទាំងអស់។ ជាកិច្ច​បន្ទាប់​​ ឯកឧត្តម អ៊ុំ សុថា រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានថ្លែងសុន្ទរកថាបើកអង្គសន្និបាត។

អង្គសន្និបាតមានការចូលរួមសហការឧបត្ថម្ភពីក្រុមហ៊ុនចំនួន១៥ ក្រុមហ៊ុនដូចខាងក្រោម៖

    1. ១). ក្រុមហ៊ុន ធី.ស៊ី.យូ ប៉ូលី អេនធើប្រាយ
      ២). គ្រឹះស្ថានមីក្រូហរិញ្ញវត្ថុ អាយ.អេស.ស៊ី
      ៣). ក្រុមហ៊ុន ធី អ៊ី អឹម ខូអិលធីឌី
      ៤). ក្រុមហ៊ុន ភ្នំពេញ ប្លាស្ទិច ប្រូដាក់
      ៥). ក្រុមហ៊ុន ខេ.ស៊ី.អ.អាយ
      ៦). ក្រុមហ៊ុន ធីនីមិច
      ៧). ធនាគារ អេស៊ីលីដា ភីអិលស៊ី
      ៨). ក្រុមហ៊ុន ដៃគូទឹកកម្ពុជា
      ៩). ក្រុមហ៊ុន Rose Plastic
      ១០). ក្រុមហ៊ុន អឹម ខេ វ៉ធើរវែ
      ១១). ក្រុមហ៊ុន ឌីណាម៉ិច សាយអិនធីហ្វីក ខូលអិលធីឌី
      ១២). ក្រុមហ៊ុនវ៉ធើម៉ិច ថេកណឡជី
      ១៣). គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ចំរើន
      ១៤). ក្រុមហ៊ុន Guan Heng Solar
      ១៥). ក្រុមហ៊ុន Fuji Electric Co., Ltd

ជាលទ្ធផល​អង្គសន្និបាតបានបញ្ចប់នៅម៉ោង៩ យប់ដោយរលូនតាមការគ្រោងទុក ជាពិសេសចំនួន​អ្នក​ចូល​រួម​លើកពី​ការរំពឹងទុក។