សន្និបាតលើកទី ៥​ ប្រចាំឆ្នាំ២០១៦

សន្និបាតសមាគមលើកទី ៥
របស់សមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា

ថ្ងៃសុក្រ ៩រោច ខែមិគសិរ ឆ្នាំវក អដ្ឋ​ស័ក ព.ស ២៥៦០ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦ សមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា (ស.ទ.ក)​ បានរៀបចំសន្និបាតប្រចាំឆ្នាំលើកទី ៥ នៅសណ្ឋាគារកំាបូឌីយ៉ាណា រាជធានី​ភ្នំពេញ។

អង្គសន្និបាតមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងឧ.វ.ប.ន តំណាងក្រសួងអភិវឌ្ឍន៍ជនបទ ក្រុមប្រឹក្សាភិបាល គណៈកម្មការប្រតិបត្តិ បុគ្គលិក ប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាតឯកជន និងក្រុមហ៊ុនផ្គត់ផ្គង់ផលិតផល និងសេវាកម្មក្នុងវិស័យទឹកស្អាតដែលជាសមាជិកសមាគម ដៃគូអភិវឌ្ឍន៍ អង្គការក្រៅរដ្ឋាភិបាល ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សរុបចំនួន ..នាក់ (ស្រី ..នាក់)។ ក្នុងកម្មវិធីអង្គសន្និបាត ក៏មានការតាំងបង្ហាញនូវផលិតផល និងសេវាកម្មពាក់ព័ន្ធវិស័យទឹកស្អាត ដែលមានក្រុមហ៊ុនចំនួន ..បានចូលរួមផងដែរ។