សន្និបាតសមាគមលើកទី ៧
របស់សមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា
ថ្ងៃព្រហស្បត្តិ ១១រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ វេលាពីម៉ោង ១៣:០០ដល់ម៉ោង២០:០០ សមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា (ស.ទ.ក) បានរៀបចំសន្និបាតប្រចាំឆ្នាំលើកទី ៧ នៅហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ។
មហាសន្និបាទនេះមានគោលបំណងប្រមូលផ្តុំសមាជិក និងអ្នកពាក់ព័ន្ធដើម្បីភ្ជាប់បណ្តាញ និងស្វែងរកដៃគូរអាជីវកម្ម ចែករំលែកព័ត៌មាន បទពិសោធ និងការរៀនសូត្រពីផលិតផល និងបច្ចេកវិទ្យាថ្មីៗលើដែលទាក់ទងលើវិស័យទឹក។ ជាងនេះទៅទៀតសមាជិកបានជួបជុំគ្នាក្នុងការសាទរសមិទ្ធផលដែលសម្រេចបាននៅក្នុងឆ្នាំ ២០១៨ និងរៀបផែនការសម្រាប់ឆ្នាំ២០១៩។ ក្នុងមហាសន្និបាទនេះ សមាគមនឹងមានរៀបចំតុចំនួន១៣ សម្រាប់ម្ចាស់ក្រុមហ៊ុនឬអង្គការដៃគូរ ដែលមានបំណងតាំងបង្ហាញពីព័ត៌មានផលិតផល ឬសេវាកម្មរបស់ខ្លួន។ ការធ្វើបទបង្ហាញសង្ខេបពីផលិតផល ឬសេវាកម្ម ការផ្តល់ហិរញ្ញប្បទានលើវិស័យទឹកស្អាត និងគម្រោងដែលពាក់ព័ន្ធលើវិស័យទឹកស្អាត។ សមាគមក៏នឹងផ្តល់ជូនពេលសម្រាប់ក្រុមហ៊ុន ឬអង្គការដៃគូរដើម្បីផ្សព្វផ្សាយពីផលិតផល និងសេវាកម្ម របស់ខ្លួន នៅលើ Backdrop photo stand និងសម្ភារមួយចំនួនទៀត។
ទីកន្លែង
មហាសន្និបាទលើកទី៧ នឹងរៀបចំឡើងនៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី បន្ទប់ Sunflower Ballroom។ សណ្ឋាគារហ៊ីម៉ាវ៉ារីមានទីតាំងនៅ ៣១៣ មហាវិថីព្រះស៊ីសុវត្ថិ សង្កាត់ចតុមុខ រាជធានីភ្នំពេញ
ចំនួនអ្នកចូលរួម
មហាសន្និបាទលើកទី៧ រំពឹងនឹងមានអ្នកចូលរួមចំនួន២០០នាក់ ដែលក្នុងនោះមាន អ្នកផ្គត់ផ្គត់សេវាទឹកស្អាត អង្គការអភិវឌ្ឍន៍ អង្គការជាតិ និងអន្តរជាតិ ធនាគារ គ្រឹះស្ថានហិរញ្ញវត្ថុ និងក្រុមហ៊ុនដែលជាអ្នកផ្គត់ផ្គង់សម្ភារលើវិស័យទឹកស្អាត។
សមាសភាពអ្នកចូលរួមមាន ៖
-
-
- សេវាករផ្គត់ផ្គត់ទឹកស្អាតទូទាំងប្រទេសកម្ពុជាចំនួន ១៦០រូប
- ធនាគារ គ្រឹះស្ថានហិរញ្ញវត្ថុ និងក្រុមហ៊ុនដែលជាអ្នកផ្គត់ផ្គង់សម្ភារលើវិស័យទឹកស្អាត ចំនួន ៤០ រូប
- ដៃគូរអភិវឌ្ឍន៍ចំនួន ១០ រូប
-
កម្មវិធីឧបត្ថម្ភ
កម្មវិធីឧបត្ថម្ភមានបីប្រភេទដែល សមាគម បានកំណត់ទៅសមាជិក និងអង្គការដៃគូរ ដែលមាន ប្រភេទ មាស ប្រាក់ នឹងសំរឹទ្ធ។