សន្និបាតសមាគមលើកទី ៩
របស់សមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា
ថ្ងៃពុធ ១៤កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ សមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា បានប្រារព្ធសន្និបាតលើកទី៩ របស់ខ្លួននៅភោជនីយដ្ឋានទន្លេបាសាក់២ រាជធានីភ្នំពេញដែលមានសមាសភាពអ្នកចូលរួមសរុបចំនួន២៨៩ នាក់ ស្រី៧៧ នាក់ ។
ក្នុងគោលបំណង៖
-
- ១). បង្កើនទំនាក់ទំនងជាមួយបងប្អូនគ្រួសារទឹកស្អាត និងចែករំលែកបច្ចេកវិទ្យាថ្មីៗ
- ២). សាទរជោគជ័យដែលសមាគមអនុវត្តបានក្នុងឆ្នាំ២០២០ រៀបចំផែនការសកម្មភាព និងផែនការថវិកាសម្រាប់ឆ្នាំ២០២១ និង
- ៣). ធ្វើបច្ចុប្បន្នភាពអំពីសមាគម ពិភាក្សាលើបញ្ហាប្រឈម ស្វែងរកដំណោះស្រាយ និងការងារផ្សេងៗ។
អង្គសន្និបាតមានការចូលរួមក្រោមអធិបតីភាពរបស់ ឯកឧត្តម អ៊ុំ សុថា រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ។
ឯកឧត្តម តន់ សុខជា អគ្គនាយកនៃអគ្គនាយកដ្ឋានទឹកស្អាត តំណាងនាយកដ្ឋានផ្គត់ផ្គង់ទឹកស្អាតជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ ដៃគូរអភិវឌ្ឍន៍ អង្គការជាតិ អង្គការអន្តរជាតិ តំណាងក្រុមហ៊ុន ស្ថាប័នពាក់ព័ន្ធ និងបងប្អូនគ្រួសារទឹកស្អាត។
ជាកិច្ចចាប់ផ្តើម លោក ឡេង ខៀវ ប្រធានក្រុមប្រឹក្សាភិបាលសមាគមបានមានមតិស្វាគមន៍ និងថ្លែងអំណរគុណចំពោះសមាជិក និងអ្នកចូលរួមទាំងអស់។ ជាកិច្ចបន្ទាប់ ឯកឧត្តម អ៊ុំ សុថា រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានថ្លែងសុន្ទរកថាបើកអង្គសន្និបាត។
អង្គសន្និបាតមានការចូលរួមសហការឧបត្ថម្ភពីក្រុមហ៊ុនចំនួន១៥ ក្រុមហ៊ុនដូចខាងក្រោម៖
-
- ១). ក្រុមហ៊ុន ធី.ស៊ី.យូ ប៉ូលី អេនធើប្រាយ
២). គ្រឹះស្ថានមីក្រូហរិញ្ញវត្ថុ អាយ.អេស.ស៊ី
៣). ក្រុមហ៊ុន ធី អ៊ី អឹម ខូអិលធីឌី
៤). ក្រុមហ៊ុន ភ្នំពេញ ប្លាស្ទិច ប្រូដាក់
៥). ក្រុមហ៊ុន ខេ.ស៊ី.អ.អាយ
៦). ក្រុមហ៊ុន ធីនីមិច
៧). ធនាគារ អេស៊ីលីដា ភីអិលស៊ី
៨). ក្រុមហ៊ុន ដៃគូទឹកកម្ពុជា
៩). ក្រុមហ៊ុន Rose Plastic
១០). ក្រុមហ៊ុន អឹម ខេ វ៉ធើរវែ
១១). ក្រុមហ៊ុន ឌីណាម៉ិច សាយអិនធីហ្វីក ខូលអិលធីឌី
១២). ក្រុមហ៊ុនវ៉ធើម៉ិច ថេកណឡជី
១៣). គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ចំរើន
១៤). ក្រុមហ៊ុន Guan Heng Solar
១៥). ក្រុមហ៊ុន Fuji Electric Co., Ltd
- ១). ក្រុមហ៊ុន ធី.ស៊ី.យូ ប៉ូលី អេនធើប្រាយ
ជាលទ្ធផលអង្គសន្និបាតបានបញ្ចប់នៅម៉ោង៩ យប់ដោយរលូនតាមការគ្រោងទុក ជាពិសេសចំនួនអ្នកចូលរួមលើកពីការរំពឹងទុក។