សន្និបាតលើកទី ១០​ ប្រចាំឆ្នាំ២០២១

សន្និបាតសមាគមលើកទី ១០
របស់សមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា

ថ្ងៃព្រហស្បតិ៍ ៨កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២​ វេលាម៉ោង១៣ រសៀលដល់ម៉ោង២១ យប់នៅភោជនីយដ្ឋានទន្លេបាសាក់២ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ សមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា បានរៀបចំសន្និបាតប្រចាំឆ្នាំលើកទី១០ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុំ សុថា រដ្ឋលេខាធិការ ក្រសួងឧស្សហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងនិងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម​កិត្តិសេដ្ឋា​បណ្ឌិត​ ទេសរដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ ក្រសួង​ ឧ.វ.ប.ន​។

គោលបំណង

យោងតាមលក្ខន្តិកៈ របស់សមាគមត្រូវរៀបចំសន្និបាតជារៀងរាល់ឆ្នាំក្នុងគោលបំណង​៖

      • អបអរសាទរសមិទ្ធិផលដែលសមាគមសម្រេចបានក្នុងឆ្នាំ២០២១ និងលើកទិសដៅការងារប្រចាំឆ្នាំ២០២២។
      • បង្កើនទំនាក់ទំនងសមាជិកនិងសមាជិក សមាជិកនិងសមាគមឱ្យកាន់តែប្រសើរឡើង ព្រមទាំងចែករំលែកនូវព័ត៌មាន និងបច្ចេកវិទ្យាថ្មីៗ។
      • ធ្វើបច្ចុប្បន្នភាពអំពីសមាគម ពិភាក្សាអំពីបញ្ហាប្រឈម ដំណោះស្រាយ និងការងារផ្សេងៗទៀត។

 

អង្គសន្និបាតមានការអញ្ជើញចូលរួមសរុបចំនួន២៨២នាក់ ស្រី៦៤នាក់ (ប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាតចំនួន១៦៨នាក់ ស្រី៣០នាក់, ក្រុមហ៊ុនចំនួន៨០នាក់(ស្រីប៉ុន្មាននាក់, បុគ្គលិកសមាគមចំនួន១០នាក់ ស្រី៤ នាក់, អង្គការដៃគូអភិវឌ្ឍចំនួន៩នាក់, ធនាគារនិងមីក្រូហិរញ្ញវត្ថុចំនួន៩នាក់, ក្រសួង MISTI ចំនួន៣នាក់, ក្រសួង MRD ចំនួន១នាក់, ​តំណាស្ថានទូតអង់គ្លេសចំនួន១នាក់)។​

សមាគម បានជួបជុំសមាជិក សមាជិកា​ មហាគ្រួសារទឹកស្អាត ព្រមទាំងមានការផ្តល់កិត្តិយសអញ្ជើញជាគណៈអធិបតី ពីសំណាក់ ឯកឧត្តម អ៊ុំ សុថា រដ្ឋលេខាធិការ ក្រសួងឧស្សហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាតំណាងដ៏ខ្ពស់ខ្ពស់ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ​រដ្ឋមន្រ្តីក្រសួងឧស្សហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ជាប្រធានគណៈអធិបតី និងឯកឧត្តម តន់ សុខជា អគ្គនាយក នៃអគ្គនាយកដ្ឋានទឹកស្អាត ព្រមទាំងមន្ត្រីអមដំណើរ និងសមាជិករបស់សមាគមផងដែរ។

អង្គសន្និបាតមានការចូលរួមឧបត្ថម្ភពីក្រុមហ៊ុនដែលជាសមាជិកសមាគមចំនួន ១០(ដប់)ក្រុមហ៊ុន៖

    1. ១. ក្រុមហ៊ុនភ្នំពេញប្លាស្ទិច ប្រូដាក់
    2. ២. ក្រុមហ៊ុន ធីស៊ីយូ ប៉ូលី អេធឺប្រាយ
    3. ៣. ក្រុមហ៊ុន ធី អ៊ី អឹម ខូអិលធីឌី
    4. ៤. សហគ្រាស អ៊ី-ផៅវ័រ ស៊ីស៊ីអិល
    5. ៥. សហគ្រាស វ៉ធើរ ផាតនឺរ (ខេមបូឌា) ឯ.ក
    6. ៦. ក្រុមហ៊ុនវ៉ធើម៉ិច ថេកណឡជី
    7. ៧. ក្រុមហ៊ុន ខេស៊ីអអាយ អ៊ិនធើណេសិនណល ខូអបភើរេសិន ឯ.ក
    8. ៨. ក្រុមហ៊ុន​ ធីនីម៉ិច ខូអេលធីឌី
    9. ៩. Representative Office of Fuji Electric Co., Ltd
    10. ១០. អ៊ីឌែមីតស៊ុ សេហ្សុង ម៉ាយក្រូហ្វាយនែន (ខេមបូឌា)

ដៃគូសហការជាតិនិងអន្តរជាតិចំនួន ៣(បី)៖

    1. ១. សមាគមទឹកអូស្ត្រាលី (AWA)
    2. ២. សមាគមអាជីវកម្មទឹកបរទេសនៃទីក្រុង Kitakyushu (KOWBA)
    3. ៣. អង្គការ ISEA និង The Stone Family Foundation និង

ក្រុមហ៊ុន ចំនួយ ៥(ប្រាំ)ទៀតដែលមិនមែនជាសមាជិកសមាគម

    1. ១. ធនាគារ ហ្វីលីព (Phillip Bank)
    2. ២. ធនាគារ អេស ធី បី (FTB Bank)
    3. ៣. ក្រុមហ៊ុន Water Tiger Solutions
    4. ៤. ក្រុមហ៊ុន Hydro Scada Solutions
    5. ៥. ក្រុមហ៊ុន HITACHI Zosen Cooperation

 

សន្និបាតលើកទី១០ សម្រាប់ឆ្នាំ២០២១ បានបញ្ចប់នៅវេលាម៉ោង២១យប់នៅក្នុងថ្ងៃខែឆ្នាំដដែល ប្រកបដោយភាពជោគជ័យ សប្បាយរីករាយ និងស្និទ្ធ ស្នាលបំផុត។ ជាលទ្ធផល​អង្គសន្និបាតបានបញ្ចប់ដោយរលូនតាមការគ្រោងទុក ជាពិសេសចំនួន​អ្នក​ចូល​រួម​លើកពី​ការរំពឹងទុក។