កម្មវិធី UNICEF

កម្មវិធី និងគម្រោង
«ផ្គត់ផ្គង់បំពង់ទឹកដែលមានភាពធន់សម្រាប់ឃុំដែលមានហានិភ័យ
អាកាសធាតុក្នុងខេត្តកំពង់ស្ពឺ និងតាកែវ»

“ហេតុ” កើតមានកម្មវិធីនេះ

ប្រទេសកម្ពុជាមានអាកាសធាតុមូសុងត្រូពិច ហើយត្រូវបានកំណត់ដោយរដូវសើម (ខែឧសភា ដល់ខែតុលា) និងរដូវប្រាំង (ខែវិច្ឆិកា ដល់ខែមេសា)។ សីតុណ្ហភាពប្រចាំឆ្នាំជាមធ្យមបានកើនឡើង ០,៨ អង្សាសេចាប់តាំងពីឆ្នាំ ១៩៦០ ជាមួយនឹងអត្រាប្រហែល ០,១៨ អង្សាសេក្នុងមួយទសវត្សរ៍។ ស្ទើរតែគ្រប់រដូវប្រេកង់នៃថ្ងៃក្តៅ និងយប់ក្តៅក៏បានកើនឡើងគួរឱ្យកត់សម្គាល់ផងដែរចាប់តាំងពីឆ្នាំ១៩៦០។ បរិមាណទឹកភ្លៀងជាមធ្យមនៅលើប្រទេសកម្ពុជាមិនបង្ហាញពីការកើនឡើងឬថយចុះជាលំដាប់ទេចាប់តាំងពីឆ្នាំ ១៩៦០ ហើយសមាមាត្រនៃបរិមាណទឹកភ្លៀងដែលកើតឡើងនៅក្នុងព្រឹត្តិការណ៍ធ្ងន់ ៗ មិនបានផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ទេចាប់តាំងពីឆ្នាំ១៩៦០។

ប្រទេសកម្ពុជាជួបប្រទះនូវគ្រោះថ្នាក់នៃឧតុនិយម-ឧតុនិយមស្ទើរតែគ្រប់ប្រភេទរួមមាន ទឹកជំនន់ គ្រោះរាំងស្ងួត ព្យុះកំបុតត្បូង/ព្យុះទីហ្វុង និងតំបន់ភូមិសាស្រ្ត ភាគច្រើននៃប្រទេសគឺ វាលទំនាបកណ្តាល ទន្លេ ប្រព័ន្ធអេកូឡូស៊ី ឆ្នេរសមុទ្រ និងជួរភ្នំដងរែក នៅភាគខាងជើង និងភ្នំក្រវាញនៅភាគនិរតី ត្រូវប្រឈមមុខនឹងគ្រោះថ្នាក់ទាំងនេះ។

ការកើនឡើងនៃសីតុណ្ហភាពប្រចាំឆ្នាំជាមធ្យមនៅក្នុងប្រទេសកម្ពុជា​ ត្រូវបានគេព្យាករណ៍ថា នឹងមានក្នុងចន្លោះពី ១.៤ ទៅ ៤.៣ អង្សាសេ នៅត្រឹមឆ្នាំ២១០០។ ទឹកភ្លៀងប្រចាំឆ្នាំជាមធ្យម ក៏ត្រូវបានគេព្យាករណ៍ថា នឹងកើនឡើងផងដែរ ជាមួយនឹងការកើនឡើងគួរឱ្យកត់សម្គាល់បំផុតនៅរដូវវស្សា។ ដូចបណ្តាប្រទេសដទៃទៀត នៅក្នុងអនុតំបន់មេគង្គដែរ គ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត ត្រូវបានគេរំពឹងថានឹងកើនឡើងតាមប្រេកង់ភាពធ្ងន់ធ្ងរ។

ខណៈដែលផលប៉ះពាល់​ នៃការប្រែប្រួលអាកាសធាតុទៅ ទឹកភ្លៀងមានកម្រិត ការកើនឡើងនៃសីតុណ្ហភាពតាមដែលបានព្យាករណ៍, និងផលប៉ះពាល់នៃការអភិវឌ្ន៍ទំនប់នាពេលអនាគត លើប្រព័ន្ធជលសាស្ត្រក៏ជាតំបន់ ដែលមានភាពមិនច្បាស់លាស់ផងដែរ ទិន្នន័យអំពី ភាពងាយរងគ្រោះនៃសេវាកម្ម WASH នៅក្នុងប្រទេសកម្ពុជា ចំពោះការប្រែប្រួលតាមរដូវ។ ភាពងាយរងគ្រោះ ការប្រែប្រួលអាកាសធាតុ បានបង្ហាញពីបញ្ហាប្រឈម និងនិរន្តរភាពគោលដៅជាតិនៃការចូលប្រើ WASH ជាសកល។

ទោះជាប្រទេសកម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងការបង្កើនចំនួនប្រជាជនកម្ពុជា ក្នុងការទទួលបានការផ្គត់ផ្គង់ទឹកជាមូលដ្ឋានក្នុងរយៈពេលជាច្រើនទសវត្សរ៍ចុងក្រោយក៏ដោយ, ក៏គម្លាតនៅតែមានក្នុងការទទួលបានសេវាកម្ម។ មនុស្សម្នាក់ក្នុងចំណោម៤ នាក់នៃប្រជាជនកម្ពុជានៅតាមជនបទ ប្រើប្រាស់ទឹកពីប្រភពផឹក ដែលមិនមានភាពប្រសើរឡើង។

តាមបទពិសោធន៍ជួបប្រទះនូវការថយចុះ២២ ភាគរយ ពីរដូវវស្សា និងរដូវប្រាំង ចំពោះអ្នកដែលប្រើប្រាស់ប្រភពទឹក, បើប្រៀបធៀបទៅនឹងការថយចុះ២ ភាគរយ នៅក្នុងតំបន់ទីក្រុងក្នុងកំឡុងកាលដូចគ្នា។ គ្រួសារក្រីក្រនៅតាមជនបទ ជួបប្រទះការធ្លាក់ចុះ២០ ភាគរយ ចំពោះអ្នកប្រើប្រាស់ប្រភពទឹក បើប្រៀបធៀបទៅនឹងការធ្លាក់ចុះ១១ ភាគរយ ក្នុងចំណោមគ្រួសារអ្នកមាននៅតាមជនបទ។

ភាពខ្វះខាតលទ្ធភាពទទួលបានទឹកមានសុវត្ថិភាពផឹកវាជះឥទ្ធិពលអវិជ្ជមានដូចជា៖

      • ទៅលើការអប់រំដោយកុមារធ្លាក់ខ្លួនឈឺ ឬខ្វះជាតិទឹកដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់សមត្ថភាពយល់ដឹងរបស់កុមារ និង
      • ទៅលើបរិស្ថាន ដូចជាតាមរយៈការដាំពុះសម្រាប់ផឹក វាចំណុចសំខាន់មួយអាចធ្វើឱ្យទឹកមានសុវត្ថិភាព, វាតែងតែប្រើប្រាស់ចង្ក្រានធ្យូងហើយបានបញ្ចេញនូវឧស្ម័នកាបូនិក។

តាមការស្រាវជ្រាវក៏បានបង្ហាញផងដែរថា ជំងឺដែលបណ្តាលមកពីទឹកដែលមានផ្ទុក ជំងឺអាសន្នរោគ និងជំងឺរាគរូស (កើតមានចំពោះកុមារអាយុក្រោម៥ ឆ្នាំ និងកត្តាសំខាន់នៃកង្វះអាហារូបត្ថម្ភ) អាចកើនឡើងប្រសិនបើអាកាសធាតុប្រែប្រួល ខ្វះខាតទឹកកាន់តែធ្ងន់ធ្ងរ ហើយព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរគំរាមកំហែងដល់ទឹកស្អាត និងសេវាកម្មអនាម័យ។ លើសពីនេះការកើនឡើងសីតុណ្ហភាពអាចបង្កើនហានិភ័យនៃជំងឺរាគផ្សេងៗ។

នៅក្នុងប្រទេសកម្ពុជា ប្រព័ន្ធផ្គត់ផ្គង់ទឹកបំពង់ គឺជាជម្រើសប្រកបដោយនិរន្តរភាព។ ដោយសង្កេតឃើញថា ប្រតិបត្តិករឯកជន បានវិនិយោគលើប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតតាមបំពង់កាន់តែច្រើនឡើងៗតាំងពី៥ ឆ្នាំមុន។

បទប្បញ្ញត្តិថ្មីរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា​ និងនវានុវត្តន៍ (MISTI) តម្រូវឱ្យអ្នកប្រតិប្តិករផ្គត់ផ្គង់ទឹកស្អាតឯកជនពង្រីកការតភ្ជាប់ទឹកបំពង់នៅទូទាំងតំបន់សេវាកម្មក្នុងរយៈពេល៥ ឆ្នាំក្រោមការចេញអាជ្ញាប័ណ្ណអាយុកាល២០ ឆ្នាំ។ ទោះយ៉ាងណា, បណ្តាញប្រព័ន្ធផ្គត់ផ្គង់ទឹកបំពង់មិនបានគ្របដណ្តប់ឱ្យប្រជាជនទាំងនោះឱ្យមានលទ្ធភាពដើម្បីទទួលបានសេវាកម្មដល់ពួកគាត់ឡើយ។

ដូច្នេះសមាគម ស.ទ.ក បានស្នើគម្រោងភាពជាដៃគូជាមួយ យូនីសេហ្វ ដើម្បីដោះស្រាយបញ្ហាខាងលើ៖

    1. (i) ពង្រីកបណ្តាញប្រព័ន្ធផ្គត់ផ្គង់ទឹកបំពង់ និងធ្វើឱ្យប្រសើរឡើងនូវប្រភពទឹក ដើម្បីធានាបាននូវប្រភពទឹកក្នុងកំឡុងពេលគ្រោះរាងស្ងួត​ និង
    2. (ii) ការផ្តល់ការគាំទ្រដល់ការបង្កើតប្រព័ន្ធផ្គត់ផ្គង់ទឹកតាមភូមិ មាននៅស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ និងស្រុកបុរីជលសារ ខេត្តតាកែវ, នៅក្នុងឃុំមានភ្លៀងធ្លាក់តិច មានព្យុះស្ងួត ត្រូវបានសន្មត់ថាបង្ហាញពីហានិភ័យនៃការខ្វះខាតទឹកខ្ពស់។

ការស្នើសុំក៏ត្រូវបានកំណត់ផងដែរថា វិធានការបន្សាំអាកាសធាតុ ដោយផ្អែកលើ ដំណោះស្រាយបច្ចេកទេស កំណត់ក្រោមការគ្រប់គ្រងហានិភ័យអាកាសធាតុ សម្រាប់ផែនការសុវត្ថិភាពទឹកថ្នាក់ឃុំសង្កាត់ ក្នុងតំបន់គោលដៅ ដែលត្រូវអនុវត្តដោយ MRD/PDRD និងអាជ្ញាធរឃុំសង្កាត់ ត្រួតពិនិត្យបច្ចេកទេសពី យូនីសេហ្វ UNICEF នៅក្នុងឃុំចំនួន៩ នៅក្នុងស្រុកបានជ្រើសរើស និងប្រព័ន្ធផ្គត់ផ្គង់ទឹកបំពង់នៅក្នុងឃុំខ្លះផ្សេងទៀត។

លទ្ធផលរំពឹងទុក៖

ឯកសារកម្មលទ្ធផលទី ១៖ ប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាតឯកជន បានធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត​ តាមរយៈការពង្រីកបណ្តាញបំពង់ទឹក និងការធ្វើឱ្យប្រសើរឡើងនូវប្រភពទឹកនៅក្នុងឃុំគោលដៅ ដើម្បីទប់ទល់នឹងហានិភ័យអាកាសធាតុ ឆ្លើយតបទៅនឹងហានិភ័យ ដែលបានកំណត់នៅក្នុងដំណើរការផែនការសុវត្ថិភាពទឹក។

ឯកសារកម្មលទ្ធផលទី ២៖ យ៉ាងហោចណាស់មាន៥០០ គ្រួសារ រស់នៅក្នុងឃុំគោលដៅទទួលបានអត្ថប្រយោជន៍ពីការផ្គត់ផ្គង់ទឹកតាមបំពង់កម្រិតភូមិ ដែលធន់នឹងអាកាសធាតុ ឆ្លើយតបទៅនឹងហានិភ័យនៅក្នុងដំណើរការផែនការសុវត្ថិភាពទឹកនៅចុងឆ្នាំ២០២២។

សូចនាករអនុវត្ត ១៖

      • ចំនួននៃបណ្តាញបំពង់ទឹកបានតំឡើង (សរុប ៣៧,៥០០ ម៉ែត្រ) ផ្តល់ទឹកមានសុវត្ថិភាពដល់ប្រជាជននៅឃុំគោលដៅ
      • ចំនួននៃតំណគ្រួសសារប្រើប្រាស់ទឹកស្អាតប្រកបដោយសុវត្តិភាព
      • ចំនួននៃប្រព័ន្ធបំពង់ទឹកស្អាតបានល្អប្រសើរឡើង និងប្រភពទឹក
      • ចំនួននៃគ្រួសារមានស្រាប់ទទួលបានអត្ថប្រយោជន៍ពីការកែលំអប្រភពទឹក ដើម្បីទប់ទល់នឹងហានិភ័យអាកាសធាតុ
      • សមត្ថភាពផ្នែកខាងអ្នកសម្របសម្រួលកើនឡើង ដើម្បីធ្វើឱ្យប្រសើរសមត្ថភាពដឹកនាំសម្រាប់ប្រតិបត្តិការ និងការថែទាំគុណភាពទឹកតាមស្តង់ដា។

សូចនាករអនុវត្ត ២៖

      • ចំនួននៃការវាយតម្លៃបច្ចេកទេសលើលទ្ធភាពក្នុងការបង្កើតការផ្គត់ផ្គង់ទឹកស្អាតតាមភូមិ
      • ចំនួននៃការតំឡើងបំពង់ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតតាមភូមិ
      • ចំនួននៃគ្រួសារមានទាំង ស្ត្រី និងកុមារ ទទួលបានការផ្គត់ផ្គង់ទឹកស្អាតតាមភូមិ និង
      • ចំនួនផែនការអភិវឌ្ឍសុវត្ថិភាពទឹកស្អាតដោយស្របតាមគោលការណ៍ណែនាំតាមក្រសួង MISTI​ ។