គម្រោង Co-Saved

គម្រោង
«សម្ពន្ធភាពដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព និងការគាំទ្រសំឡេងដើម្បីសមធម៌សង្គម»

១. សាវតា

សមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា (CWA) គឺជាសមាគមអព្យាក្រឹត មិនស្វែងរកប្រាក់កម្រៃជាឯកជន មិនប្រកាន់ពូជសាសន៍ មិនប្រកាន់សាសនា មិនប្រកាន់និន្នាការនយោបាយ មិនធ្វើនយោបាយ មិនធ្វើជាឧបករណ៍របស់គណបក្សនយោបាយ ក្នុងនោះមិនផ្តល់ជាសម្ភារៈហិរញ្ញវត្ថុ ធនធានមនុស្ស ដើម្បីគាំទ្រគណបក្សនយោបាយ ឬបេក្ខជន ឬអ្នកគាំទ្រណាមួយឡើយ។សមាគមធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាតឯកជននៅទូទាំងប្រទេស ដៃគូអភិវឌ្ឍន៍ដូចជា USAID/WASH-FIN, WaterAid, EMW, Water.org, AEA, UNICEF, AWA, KOWBA និងជាមួយធនាគារ ក្រុមហ៊ុនផ្គត់ផ្គង់សម្ភារៈទឹកស្អាត និងក្រសួងពាក់ព័ន្ធនានា ដើម្បីផ្គត់ផ្គង់ទឹកស្អាតប្រកបដោយ គុណភាព សុវត្ថិភាព និរន្តរភាព និងថ្លៃសមរម្យ ជូនប្រជាពលរដ្ឋកម្ពុជាទាំងអស់។

តួនាទីរបស់សមាគមរួមមាន៖ (១) គាំទ្រ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងចំណោមប្រតិបត្តិករទឹកស្អាតនៅកម្ពុជា (២) ពង្រឹងចំណេះដឹង និងជំនាញបច្ចេកទេស និង (៣) លើកទឹកចិត្តដល់ការពង្រីកសេវាកម្មផ្គត់ផ្គង់ទឹកប្រកបដោយចីរភាពនៅកម្ពុជា។

២. អំពីគម្រោង

គម្រោងសម្ពន្ធភាពដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព និងការគាំទ្រសំឡេងដើម្បី សមធម៌សង្គម (CO-SAVED) គឺជាកម្មវិធីសម្ព័ន្ធរយៈពេល៤ឆ្នាំ ដែលមានថវិកាសរុបជាង៦លានអឺរ៉ូ (Euro)។ កម្មវិធីនេះនឹងត្រូវបានអនុវត្តដោយអង្គការ Aide et Action (AEA) អង្គការបណ្តុះកុមារកម្ពុជា (BK) អង្គការសកម្មភាពព្រះពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍សង្គម (BSDA) អង្គការគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (CCC) សមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា (CWA) Heifer International (HI) Impact Hub (IH) អង្គការសកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា (KAPE) សមាគមទេសចរណ៍ប៉ាស៊ីហ្វិក-អាស៊ី (PATA) សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) សម្ព័ន្ធជាតិនៃក្រុមប្រឹក្សាមូលដ្ឋាន (NLC) សមាគមចំនួនបួននៃស្រុក ក្រុង ឃុំ និងសង្កាត់ (AMDCS) សម្ព័ន្ធជលផលកម្ពុជា អង្គការសង្គមស៊ីវិលចំនួន២០ ផ្សេងទៀត និងវិស័យឯកជន១៧ ស្ថាប័ន/អ្នកដើរតួក្នុងសហគ្រាសសង្គមជាសហការី ដោយមានសហហិរញ្ញប្បទានពីអង្គការ Aide et Action(AEA) សហភាពអឺរ៉ុប អង្គការអប់រំកុមារ និងមូលនិធិសម្រាប់ការអភិវឌ្ឍ។

CO-SAVED ត្រូវបានបង្កើតឡើងនៅលើគម្រូប្រកបដោយភាពច្នៃប្រឌិតនៃកំណើន និងការអភិវឌ្ឍប្រកបដោយចីរភាព ដែលរួមបញ្ចូលគ្នានូវភាពជាដៃគូក្នុងចំណោមវិស័យឯកជន រដ្ឋាភិបាល និងសង្គមស៊ីវិល ដើម្បីជំរុញវឌ្ឍនភាពឆ្ពោះទៅរកគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។

ដើម្បីចូលរួមចំណែកក្នុងការសម្រេចបាននូវគោលបំណងនៃ CO-SAVED សមាគម (CWA) ត្រូវបានជ្រើសរើសឱ្យធ្វើការជាមួយប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាតឯកជន (PWOs) ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងអ្នកពាក់ព័ន្ធផ្សេងទៀតនៅក្នុងខេត្តគោលដៅទាំងបួន។ ការរួមចំណែកនេះនឹងជួយឱ្យ CO-SAVED បំពេញបន្ថែមនូវចំណុច (១.៤)              « ប្រសិទ្ធភាព និងប្រសិទ្ធផលនៃប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងអនាម័យដែលអាចឆ្លើយតបទៅនឹងតម្រូវការរបស់សាលារៀន និងសហគមន៍»។ ជាពិសេសលទ្ធផលរំពឹងទុក (១.៤.២)« សហគមន៍ទទួលបានសេវាទឹកស្អាត និងការយល់ដឹងអំពី        វិស័យទឹកស្អាត និងអនាម័យ  (WASH) »

៣. គោលបំណងនៃគម្រោង

គោលបំណងសំខាន់នៃគម្រោងមានដូចខាងក្រោម៖

      • ដើម្បីជួយដល់ប្រជាពលរដ្ឋ៨.១២៥ នាក់នៅក្នុងខេត្តគោលដៅចំនួនបួនគឺខេត្តកំពត កែប កោះកុង និងខេត្តព្រះសីហនុ ដើម្បីទទួលបានទឹកស្អាត (ទឹកតាមបំពង់ និងការកែលម្អប្រព័ន្ធទឹកស្អាត)
      • ដើម្បីពង្រឹងតួនាទី និងការទទួលខុសត្រូវរបស់ប្រតិបត្តិករ (PWOs) និងអាជ្ញាធរមូលដ្ឋានក្នុងវិស័យផ្គត់ផ្គង់ទឹកស្អាត
      • ដើម្បីបង្កើតក្រុមត្រួតពិនិត្យគុណភាព និងសេវាកម្មទឹកស្អាត
      • ដើម្បីលើកកម្ពស់ការយល់ដឹងរបស់អាជ្ញាធរមូលដ្ឋាន ក្រុមប្រឹក្សាឃុំ សហគមន៍ និងប្រជាពលរដ្ឋ ដែលរស់នៅតាមតំបន់ឆ្នេរអំពីអត្ថប្រយោជន៍នៃការប្រើប្រាស់ទឹកស្អាត និងផលប៉ះពាល់នៃការផ្គត់ផ្គង់ទឹកមិនមានសុវត្ថិភាពមកលើសុខភាពមនុស្សទូទៅ។

កិច្ចសហប្រតិបត្តិការពហុភាគីពាក់ព័ន្ធ (MSC)៖ CO-SAVED នឹងចូលរួមជាមួយសង្គមស៊ីវិល រដ្ឋាភិបាល និងវិស័យឯកជនផ្សេងៗគ្នា ដើម្បីគាំទ្រដល់លទ្ធផលការងារ។ គ្រប់ដៃគូសហការពហុភាគីរបស់គម្រោងត្រូវបានទទួលស្គាល់ និងរាល់បញ្ហាប្រឈមនានាដែលបានដាក់បញ្ចូលនោះមិនត្រូវបានទុកចោលឡើយ។

កិច្ចពិភាក្សាទៅលើ៖ ១). លើវិស័យបរិស្ថាន ការអប់រំ ថាមពល ២). អ្នកពាក់ព័ន្ធ (មានដូចជា៖ SFF, PSRs, LAs, LCs, CSOs, SEAs) និង 3). គ្រប់កម្រិតទាំងអស់ (មានដូចជា៖ អ្នកមកពីភូមិ ឃុំ ស្រុក ខេត្ត និងថ្នាក់ជាតិ)។ CO-SAVED នឹងធ្វើសមាហរណកម្ម ភាពជាដៃគូដែលជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងតំបន់តាមរយៈអភិបាលកិច្ច ដែលមានការចូលរួមលើកកម្ពស់ការផ្តល់សេវា ការចិញ្ចឹមជីវិតប្រកបដោយនិរន្តរភាព។

      • លទ្ធផលរំពឹងទុក៖ CO-SAVED បង្កើនប្រព័ន្ធទឹក និងអនាម័យប្រកបដោយប្រសិទ្ធភាព អាចឆ្លើយតបទៅនឹងតម្រូវការរបស់សហគមន៍នៅក្នុងគម្រោង។ WASH ត្រូវបានពង្រឹងសម្រាប់ដៃគូអភិវឌ្ឍជាមួយនឹងការកែលម្អគុណភាពអប់រំជាចាំបាច់។ តំបន់សហគមន៍ដែលស្ថិតនៅក្នុងគម្រោង CO-SAVED ជួបការលំបាកក្នុងការទទួលបានទឹកស្អាត និងអនាម័យ។ នឹងផ្តោតលើការផ្តល់សេវាមូលដ្ឋានទាំងនេះ ដើម្បីលើកកម្ពស់គុណភាពជីវិតនៅក្នុងសហគមន៍ ក៏ដូចជានៅក្នុងសាលារៀន។ សហគមន៍ទទួលបានសេវាទឹកស្អាត និងការយល់ដឹងអំពីវិស័យទឹកស្អាត និងអនាម័យ​ (WASH)។​
      • លទ្ធផលរំពឹងទុក៖ សហគមន៍មានលទ្ធភាពទទួលបានការយល់ដឹងអំពីទឹកស្អាត និងអនាម័យ។ សមាគម CWA នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយតួអង្គសំខាន់ៗក្នុងការផ្គត់ផ្គង់ទឹកស្អាត ជាមួយអាជ្ញាធរមូលដ្ឋាន ក្រុមប្រឹក្សាឃុំ ប្រតិបត្តិករទឹកឯកជន អង្គការក្រៅរដ្ឋាភិបាល សហគមន៍​ និងប្រជាពលរដ្ឋនៅមូលដ្ឋាន រួមទាំងអ្នកនៅតាមតំបន់ឆ្នេរ ដើម្បីកែលម្អផ្គត់ផ្គង់ទឹកស្អាតនៅក្នុងឃុំគោលដៅទាំងអស់ឱ្យមានការលើកកម្ពស់ការយល់ដឹង តាមរយៈការកសាងសមត្ថភាព ផ្តល់វគ្គបណ្តុះបណ្តាល។

៤. សកម្មភាពចម្បងរបស់គម្រោង

      1. ១.​ រៀបចំសកម្មភាពនៃការចាប់ផ្តើមគម្រោងដែលដឹកនាំដោយ CWA
      2. ២. សិក្សាសម្ធិលទ្ធភាពរៀបចំបង្កើតឡើងដោយ CWS
      3. ៣. សាងសង់ប្រព័ន្ធផ្គត់ផ្គង់ទឹកសហគមន៍ (CWS) – ដោយបង្កើតជាកញ្ចប់ថវិកា ឬជំនួយចំនួនបីកញ្ចប់ក្នុងតម្លៃ ៣៥០០ ដុល្លារសម្រាប់ក្នុងចំណោមដប់ពីរភូមិក្នុងតម្លៃសរុបស្មើ​នឹង១.០៥០០ ដុល្លារ។
      4. ៤. រៀបចំកិច្ចប្រជុំអភិបាលកិច្ច (CWSMC) សម្រាប់ភូមិនីមួយៗក្នុងចំណោមដប់ពីរភូមិដែលត្រូវបានជ្រើសរើសរួច។