គម្រោង Water.org

«គម្រោងប្រព័ន្ធគ្រប់គ្រងទិន្នន័យអាជីវកម្មផ្គត់ផ្គង់ទឹកស្អាត»

សាវតារគម្រោង

ប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាតភាគច្រើនត្រូវការហិរញ្ញប្បទានដើម្បីពង្រីកអាជីវកម្មផ្គត់ផ្គង់ទឹករបស់ពួកគាត់ប៉ុន្តែពិតជាមានការលំបាកក្នុងរៀបចំ ផែនការវិនិយោគ​ ដើម្បីទទួលបានកម្ចី។ ដូច្នេះនៅឆ្នាំ២០២២នេះ សមាគមបានទទួលជំនួយថវិកាពីអង្គការ Water. org ដើម្បីបង្កើតប្រព័ន្ធគ្រប់គ្រងទិន្នន័យអាជីវកម្មផ្គត់ផ្គង់ទឹកស្អាត។ ប្រព័ន្ធនេះត្រូវបានសហការបង្កើតឡើងដោយ សមាគម និងក្រុមហ៊ុន អ៊ី-ផៅវ័រ ស៊ី ស៊ី អិល ឯ.ក ក្រោមការឧបត្ថម្ភពីអង្គការ Water. org។ ប្រព័ន្ធគ្រប់គ្រងទិន្នន័យអាជីវកម្មផ្គត់ផ្គង់ទឹកស្អាតត្រូវបានបង្កើតឡើងលើកម្មវិធី Windows Desktop។ មុខងារសំខាន់របស់ប្រព័ន្ធនេះគឺ បញ្ចូលទិន្នន័យស្ទង់មតិ និងទិន្នន័យហិរញ្ញវត្ថុរបស់ប្រតិបត្តិករ ដើម្បីស្វែងរកកម្ចី។

គោលដៅរបស់គម្រោង

ប្រព័ន្ធគ្រប់គ្រងទិន្នន័យអាជីវកម្មផ្គត់ផ្គង់ទឹកស្អាត មានគោលបំណងប្រមូលព័ត៌មានចាំបាច់សម្រាប់ស្វែងរកទុនកម្ចីពីស្ថាប័នហិរញ្ញវត្ថុ។

វិសាលភាពរបស់គម្រោង

គម្រោងនឹងជ្រើសរើសប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាតចំនួន ៣០ស្ថានីយ ដើម្បីប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងទិន្នន័យអាជីវកម្មផ្គត់ផ្គង់ទឹកស្អាត។ គម្រោងនឹងពង្រីកការងារជាមួយប្រតិបត្តិករដទៃទៀតក្រោយបញ្ចប់ការកសាងសមត្ថភាពជាមួយស្ថានីយទាំង ៣០រួច។

សកម្មភាពសំខាន់ៗក្នុងគម្រោង

    1. ១). រៀ​បចំសិក្ខាសាលាផ្សព្វផ្សាយអំពីគម្រោង និងប្រព័ន្ធគ្រប់គ្រងទិន្នន័យអាជីវកម្មផ្គត់ផ្គង់ទឹកស្អាត
    2. ២). ជ្រើសរើសប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាតចំនួន ៣០ ស្ថានីយ ដើម្បីចូលរួមក្នុងគម្រោង
    3. ៣). គាំទ្រផ្នែកបច្ចេកទេសដល់ប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាតទាំង ៣០ ស្ថានីយក្នុងការប្រើប្រាស់ប្រព័ន្ធ
    4. ៤). រៀបចំសិក្ខាសាលាឆ្លុះបញ្ចាំងអំពីការអនុវត្តប្រព័ន្ធគ្រប់គ្រងទិន្នន័យអាជីវកម្មផ្គត់ផ្គង់ទឹកស្អាត
    5. ៥). ពង្រីកការជ្រើសរើសប្រតិបត្តិករក្នុងការប្រើប្រាស់ប្រព័ន្ធនេះ។

កិច្ចសហការក្នុងការអនុវត្តគម្រោង

អង្គការ Water. Org៖ ផ្តល់​ថវិកា​គាំទ្រ​ដំណើរការ​គម្រោង​។ ចូលរួមសម្របសម្រួល និងគាំទ្រសកម្មភាព។ ចូលរួម​ផ្តល់​យោបល់​កែលម្អគម្រោង។ E-Water ៖ បង្កើតប្រព័ន្ធគ្រប់គ្រងទិន្នន័យ។ បណ្តុះបណ្តាល​ដល់បុគ្គលិកសមាគម។ គាំទ្រ និងបង្វឹកដល់បុគ្គលិកសមាគមក្នុងការប្រើប្រាស់​ប្រព័ន្ធ។ ថែទាំប្រព័ន្ធ។

សមាគម CWA៖​ សម្របសម្រួល​​សកម្មភាពរបស់គម្រោង។ បណ្តុះបណ្តាល​ដល់ប្រតិបត្តិករ។ បង្វឹកដល់ប្រតិបត្តិករដើម្បីជួយ​គាំទ្រការ​អនុវត្ត​ប្រព័ន្ធ។ ទំនាក់ទំនងជាមួយស្ថាប័នហិរញ្ញវត្ថុ និងស្ថាប័ននានា។ ប្រតិបត្តិករ PWO៖​ ចូលរួមពេញលេញក្នុងសកម្មភាពគម្រោង។ ប្តេជ្ញា​អនុវត្តប្រព័ន្ធគ្រប់គ្រងទិន្នន័យអាជីវកម្មផ្គត់ផ្គង់ទឹកស្អាត។ ចូលរួម​ផ្តល់​យោបល់​កែលម្អប្រព័ន្ធ។ អ្នកពាក់ព័ន្ធ៖ ចូលរួមក្នុងកម្មវិធីនានារបស់គម្រោង។ ផ្តល់ព័ត៌មានត្រលប់ ប្រសិនបើមាន។

អត្ថប្រយោជន៍ការចូលរួមក្នុងគម្រោង

ប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាត៖ បង្កើនចំណេះដឹង និងសមត្ថភាពលើការកត់ត្រាគណនេយ្យ និងរៀបចំរបាយការណ៍ហិរញ្ញវត្ថុឱ្យបានត្រឹមត្រូវ។ ត្រៀមខ្លួនជាស្រេចសម្រាប់ការងារជាមួយពន្ធដារ។ មានទិន្នន័យគ្រប់គ្រងអាជីវកម្មពេញលេញដើម្បីធ្វើសេចក្តីសម្រេចចិត្ត។ មានលទ្ធភាពទទួលបានប្រាក់កម្ចីពីស្ថាប័នហិរញ្ញវត្ថុ។

អង្គការ Water. org និងសមាគម៖ វិភាគទិន្នន័យដែលប្រមូលបាន និងកំណត់អត្តសញ្ញាណប្រតិបត្តិករដែលអាចបង្ហាញដល់ស្ថាប័នហិរញ្ញវត្ថុដើម្បីទទួលបានកម្ចី ។ កំណត់ប្រតិបត្តិករដែលត្រូវការជំនួយបច្ចេកទេស (TA) ពីអង្គការ Water. org និងសមាគម ដើម្បីជួយកែលម្អអាជីវកម្ម ដើម្បីអាចទទួលបានកម្ចីពីស្ថាប័នហិរញ្ញវត្ថុ និងការគាំទ្រនានា មានទិន្នន័យសំខាន់ៗដែលចូលរួមក្នុងការអភិវឌ្ឍន៍វិស័យទឹកស្អាត។

ស្ថាប័នហិរញ្ញវត្ថុ និងស្ថាប័នផ្សេងៗ៖ ងាយស្រួលក្នុងការវាយតម្លៃលើព័ត៌មានហិរញ្ញវត្ថុរបស់ប្រតិបត្តិករ។ មានទិន្នន័យសំខាន់ៗដែលចូលរួមក្នុងការអភិវឌ្ឍន៍វិស័យទឹកស្អាត។