គម្រោង
«ការពង្រឹងគណនេយ្យភាពរបស់ប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាត
ដើម្បីលើកកម្ពស់សេវាកម្មទឹកស្អាត»
១. សាវតារ
សមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា (ស.ទ.ក) ជាអង្គការអព្យាក្រឹត ដែលប្រមូលផ្តុំអ្នកផ្គត់ផ្គង់ទឹកស្អាតទាំងអស់នៅកម្ពុជា ដើម្បីបម្រើផលប្រយោជន៍រួមរបស់សមាជិកសមាគមទាំងអស់ មិនស្វែងរកប្រាក់ចំណេញជាឯកជន និងមិនចំណុះឱ្យគណៈបក្សនយោបាយណាឡើយ។ នៅឆ្នាំ២០២១នេះ សមាគមបានទទួលជំនួយថវិកាពី អង្គការវ័តធឺអេតកម្ពុជា (WaterAid) ដើម្បីអនុវត្តគម្រោងមួយមានឈ្មោះថា «ការពង្រឹងគណនេយ្យភាពរបស់ប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាត ដើម្បីលើកកម្ពស់សេវាកម្មទឹកស្អាត» ដែលមានរយៈពេល ២ឆ្នាំ ចាប់ពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២។
គម្រោងនឹងរួមចំណែកក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញឱ្យប្រជាពលរដ្ឋ ១០០% នៅទីប្រជុំជនមានទឹកស្អាតប្រើប្រាស់នៅត្រឹមឆ្នាំ២០២៥ និងប្រជាពលរដ្ឋទាំងអស់ទទួលបានទឹកស្អាតប្រើប្រាស់ប្រកបដោយគុណភាពស្របតាមស្តង់ដាទឹកស្អាតថ្នាក់ជាតិនៅឆ្នាំ២០៣០។
២. ប្រវត្តិគម្រោង
សេវាករផ្គត់ផ្គង់ទឹកស្អាតឯកជនសរុបចំនួន២៣ ស្ថានីយដែលជាសមាជិកសមាគម ដែលកំពុងប្រតិបត្តិការនៅក្នុងស្រុកចំនួន៦ ក្នុងខេត្តទាំង៣ (ស្រុកសាមគ្គីមានជ័យ និងស្រុកកំពង់ត្រឡាច ក្នុងខេត្តកំពង់ឆ្នាំង ស្រុកកណ្តាលស្ទឹង និងស្រុកអង្គស្នួល ក្នុងខេត្តកណ្តាល ស្រុកសំរោងទង និងស្រុកថ្ពង ក្នុងខេត្តកំពង់ស្ពឺ) នឹងចូលរួមជាមួយគម្រោង ពង្រឹងគណនេយ្យភាពរបស់សេវាករផ្គត់ផ្គង់ទឹកស្អាត ដើម្បីលើកកម្ពស់សេវាកម្មទឹកស្អាត។ ការអនុវត្តគម្រោងរយៈពេល២ឆ្នាំ ត្រូវបានរំពឹងថា នឹងមានប្រជាជនប្រមាណ៣០,០០០នាក់ នឹងទទួលបានទឹកស្អាត ដែលក្នុងនោះយ៉ាងហោចណាស់មាន២០% នៃគ្រួសារ ដែលមានសមាជិកគ្រួសារកំពុងធ្វើការនៅរោងចក្រ កាត់ដេរ និងរាប់បញ្ចូលទាំងគ្រួសារក្រីក្រកម្រិត១ និងកម្រិត២ ចំនួន៤៦០គ្រួសារ និងគ្រួសារ ដែលមានសមាជិកជាជនងាយរងគ្រោះ (ជនពិការ មនុស្សចាស់ជរា) គ្រួសារ ដែលមានស្ត្រីជាមេគ្រួសារ និងអ្នកផ្ទុកមេរោគអេដស៍ បានភ្ជាប់បណ្តាញ និងទទួលបានការផ្គត់ផ្គង់ទឹកស្អាត។
ការបង្កើតម្រោងត្រូវបានគិតគូរដល់ កម្មវិធីបរិស្ថានថ្នាក់ជាតិ និងបានជ្រើសរើសអន្តរាគមន៍ ដែលត្រូវបានកំណត់ថាជា អាទិភាព សម្រាប់ចូលរួមសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព SDG-6 របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា៖
-
-
- នៅឆ្នាំ២០២៥ ប្រជាជនទីក្រុង១០០% អាចទទួលបានការផ្គត់ផ្គង់ទឹកប្រកប ដោយសុវត្ថិភាព តម្លៃសមរម្យ និងមាននិរន្តរភាព ដែលក្នុងនោះ៩០% ផ្គត់ផ្គង់ទឹកពីបំពង់ និង១០% ពីប្រភពផ្សេងទៀត។
- នៅឆ្នាំ២០៣០ ទទួលបានទឹកផឹកប្រកបដោយសុវត្ថិភាព និងតម្លៃសមរម្យសំរាប់មនុស្សគ្រប់គ្នា។
-
គ្រួសារក្រីក្រភាគច្រើនមិនទទួលបានទឹកស្អាតប្រើប្រាស់ដោយសារហេតុផលដូចជា៖ ១. មិនយល់ដឹងពីសារៈសំខាន់នៃទឹកស្អាត ២. មិនមានលទ្ធភាពបង់ថ្លៃភ្ជាប់បណ្តាញទឹកស្អាត ៣. មិនមានសេវាកម្មផ្គត់ផ្គង់ទឹកស្អាត ៤. មិនមានអ្នកវិនិយោគទុនលើវិស័យទឹកស្អាត។ ដូច្នេះអង្គការ វ័តធឺអេតកម្ពុជា (WaterAid) និងសមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា (CWA) បានសហការអនុវត្តគម្រោង “ការពង្រឹងគណនេយ្យភាពរបស់ប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាតដើម្បីលើកកម្ពស់សេវាកម្មទឹកស្អាត”។
៣. គោលដៅ និងលទ្ធផលរបស់គម្រោង៖
គោលដៅ ពង្រឹងតួនាទី និងទំនួលខុសត្រូវរបស់អាជ្ញាធរមូលដ្ឋាន ប្រតិបត្តិករទឹកស្អាតឯកជន និងសហគមន៍លើសេវាកម្មផ្គត់ផ្គង់ទឹក ដើម្បីបង្កើនកម្រិតពេញចិត្តលើសេវាកម្មដែលផ្តល់ដោយប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាតឯកជន។
លទ្ធផលរយៈពេលវែង ១ ប្រជាជនគោលដៅក្នុងខេត្តកំពង់ឆ្នាំង កំពង់ស្ពឺ និងកណ្តាលបានបង្កើនការយល់ដឹងអំពីសារៈសំខាន់នៃការប្រើប្រាស់ទឹកស្អាត។
លទ្អផលរយៈពេលខ្លី ១.១ រៀបចំយន្តការតាមដានគណនេយ្យភាពរវាងអ្នកផ្តល់សេវាកម្ម និងអ្នកប្រើប្រាស់។
លទ្អផលរយៈពេលខ្លី ១.២ ស្វែងយល់ពីលទ្ធភាពនៃការវិនិយោគទុនពីប្រភពផ្សេងៗដើម្បីគាំទ្រដល់ការឧបត្ថម្ភធនសម្រាប់ការតបណ្តាញ។
លទ្ធផលរយៈពេលវែង ២ បង្កើនសមត្ថភាពរបស់អាជ្ញាធរមូលដ្ឋាន និងប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាតឯកជនដើម្បីផ្តល់សេវាផ្គត់ផ្គង់ទឹកប្រកបដោយនិរន្តរភាព។
លទ្អផលរយៈពេលខ្លី ២.១ គាំទ្រដល់អាជ្ញាធរមូលដ្ឋាន និងប្រតិបត្តិករទឹកស្អាតក្នុងខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង និងកណ្តាលដើម្បីត្រួតពិនិត្យគុណភាពទឹក និងការធ្វើតេស្តគុណភាពទឹករបស់ប្រតិបត្តិករឲ្យស្របតាមស្តង់ដារធានាគុណភាពរបស់រដ្ឋាភិបាល។
៤. វិសាលភាពរបស់គម្រោង៖
គម្រោងនេះអនុវត្តនៅក្នុងស្រុកចំនួន៦ ក្នុងខេត្តចំនួន៣៖
១. ខេត្តកំពង់ឆ្នាំង៖ ស្រុកកំពង់ត្រឡាច និងស្រុកសាមគ្គីមានជ័យ
២. ខេត្តកំពង់ស្ពឺ៖ ស្រុកសំរោងទង និងស្រុកថ្ពង
៣. ខេត្តកណ្តាល៖ ស្រុកអង្គស្នួល និងស្រុកកណ្តាលស្ទឹង
៥. សកម្មភាពសំខាន់ៗក្នុងគម្រោង៖
គម្រោងមានសកម្មភាពសំខាន់ៗដូចខាងក្រោម៖
-
-
-
- កិច្ចប្រជុំផ្សព្វផ្សាយអំពីគម្រោងជាមួយដៃគូ និងអ្នកពាក់ព័ន្ធ
- ការចុះប្រមូលទិន្នន័យដើមគ្រា និងចុងគ្រាជាមួយអាជ្ញាធរមូលដ្ឋាន និងប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាត
- ចុះប្រមូលទិន្នន័យដើមគ្រា (ចុច GPS) ជាមួយគ្រួសារក្រីក្រ
- ផ្តល់វគ្គបណ្តុះបណ្តាលដល់អាជ្ញាធរថ្នាក់ក្រោមជាតិ និងប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាត
- ផ្តល់វគ្គបង្វឹកដល់អាជ្ញាធរមូលដ្ឋាន និងប្រតិបត្តិករ ព្រមទាំងគាំទ្រដល់អាជ្ញាធរមូលដ្ឋានក្នុងការធ្វើតេស្តគុណភាពទឹកស្អាត និងតាមដានសេវាកម្មផ្គត់ផ្គង់ទឹកស្អាត
- ផ្តល់ឧបករណ៍តេស្តគុណភាពទឹក (ប៉ារ៉ាម៉ែត្រក្លរសំណល់) ជូនដល់អាជ្ញាធរឃុំ
- ផលិតសម្ភារផ្សព្វផ្សាយពីសេវាផ្គត់ផ្គង់ទឹកស្អាតជូនដល់ប្រតិបត្តិករ
- រៀបចំកិច្ចប្រជុំថ្នាក់ឃុំរវាងអាជ្ញាធរមូលដ្ឋាន និងទស្សនកិច្ចសិក្សាទៅកាន់ស្ថានីយទឹកស្អាត
- រៀបចំកិច្ចប្រជុំថ្នាក់ស្រុកជាមួយអាជ្ញាធរថ្នាក់ក្រោមជាតិ
- រៀបចំកិច្ចប្រជុំសហគមន៍ ដើម្បីផ្សព្វផ្សាយពីសេវាផ្គត់ផ្គង់ទឹកស្អាត
- ផ្តល់ទុនបដិភាគក្នុងការភ្ជាប់ទឹកស្អាតជូនដល់គ្រួសារក្រីក្រ ដែលមានប័ណ្ណក្រ ១ និងក្រ២ ចំនួន ៤៦០គ្រួសារ ក្នុងតំបន់សេវាកម្មរបស់ស្ថានីយ ដែលទទួលយកគម្រោងឧបត្ថម្ភធន។
-
-
៦. ផ្តល់ទុនបដិភាគក្នុងការភ្ជាប់ទឹកស្អាតជូនដល់គ្រួសារក្រីក្រចំនួន៤៦០ គ្រួសារ
ថ្លៃភ្ជាប់បណ្តាញជូនគ្រួសារក្រីក្រ ដែលមានការចូលរួមឧបត្ថម្ភធនដូចខាងក្រោម៖
-
-
- បដិភាគពីគ្រួសារក្រីក្រចំនួន១០ ដុល្លារ/តំណ
- បដិភាគពីគម្រោងចំនួន៣៤ ដុល្លារ/តំណ
- បដិភាគពីប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាត ដើម្បីបង្រប់ពីបដិភាគគ្រួសារក្រីក្រ និងអង្គការវ័តធឺអេត។
-
លក្ខខណ្ឌនៃការភ្ជាប់បណ្តាញជូនគ្រួសារក្រីក្រ៖
-
-
- គ្រួសារក្រី ដែលមានប័ណ្ណក្រ១ និងក្រ២ ដែលមានលក្ខខណ្ឌបន្ថែមដូចខាងក្រោម៖
- ក្រីក្រ – មានស្រ្តីជាមេគ្រួសារ
- ក្រីក្រ – មានសមាជិកគ្រួសារជាជនពិការ
- ក្រីក្រ – មានសមាជិកគ្រួសារជាកុមារ ដែលមានអាយុក្រោម៥ ឆ្នាំ
- ក្រីក្រ – មានសមាជិកគ្រួសារជាចាសជរា ដែលមានអាយុលើ៦៥ ឆ្នាំ
- ក្រីក្រ – មានសមាជិកគ្រួសារមានផ្ទុកជំងឺអេដស៍
- ប្រតិបត្តិករទឹកស្អាតត្រូវមាន «កិច្ចសន្យាភ្ជាប់បណ្តាញទឹកស្អាត»
- គ្រួសារក្រីក្រត្រូវថតចម្លងប័ណ្ណក្រីក្រ១ និងក្រ២ និងអត្តសញ្ញាណប័ណ្ណ (បើមាន)
- គ្រួសារក្រី ដែលមានប័ណ្ណក្រ១ និងក្រ២ ដែលមានលក្ខខណ្ឌបន្ថែមដូចខាងក្រោម៖
-
៧. តួនាទី និងការទទួលខុសត្រូវរបស់អ្នកពាក់ព័ន្ធនៅក្នុងគម្រោង៖
៨. អត្ថប្រយោជន៍ការចូលរួមក្នុងគម្រោង៖
៩. សំណើសុំកិច្ចសហការក្នុងគម្រោង
មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍៖
-
- សម្របសម្រួលពេលវេលាក្នុងការចូលរួមសកម្មភាពរបស់គម្រោងមួយចំនួន
- សហការរៀបចំ និងចូលរួមក្នុងកិច្ចប្រជុំ វគ្គបណ្តុះបណ្តាល និងវគ្គបង្វឹក
- តាមដានគុណភាពទឹក និងសេវកម្មផ្គត់ផ្គង់ទឹកស្អាត
- គាំទ្រសេវាកម្មផ្គត់ផ្គង់ទឹកស្អាត
- ផ្តល់ព័ត៌មានត្រលប់ និងអនុសាសន៍ក្នុងការអនុវត្តគម្រោង
- បន្តគាំទ្រសកម្មភាពរបស់គម្រោងបន្ទាប់ពីគម្រោងបានបញ្ចប់។
ប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាតឯកជន ដែលជាសមាជិករបស់សមាគម៖
-
- ផ្តល់ព័ត៌មានជាក់ស្តែង (មិនមែនជាព័ត៌មានបំភ្លៃ) ដល់សមាគម
- សហការផ្តល់ទិន្នន័យអតិថិជនជាគ្រួសារ ដែលមានសមាជិកជាជនងាយរងគ្រោះ និងកម្មកររោងចក្រ
- សម្របសម្រួលពេលវេលាក្នុងការចូលរួមសកម្មភាពរបស់កម្មវិធីឲ្យបានទៀងទាត់ និងជាប់លាប់
- ចំណាយពេលចូលរួមសកម្មភាពរបស់គម្រោង ដូចជា៖ ពេលវេលា ការធ្វើដំណើរ និងការហូបចុកជាដើម
- ចូលរួមបដិភាគលើតំណគ្រួសារក្រីក្រ ការរៀបចំកិច្ចប្រជុំថ្នាក់ឃុំ កិច្ចប្រជុំសហគមន៍ និងទស្សនកិច្ចសិក្សានានា
- “យកអ្វី ដែលបានចេះដឹងទៅអនុវត្ត”
អាជ្ញាធរស្រុក៖
-
- អនុញ្ញាតផ្តល់ទីតាំងសម្រាប់ការរៀបចំកិច្ចប្រជុំផ្សព្វផ្សាយពីគម្រោង កិច្ចប្រជុំពិគ្រោះយោបល់រវាងអាជ្ញាធរថ្នាក់ក្រោមជាតិ និងប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាត និងវគ្គបណ្តុះបណ្តាល
- សហការ និងសម្របសម្រួលអញ្ជើញអ្នកពាក់ព័ន្ធចូលរួមកិច្ចប្រជុំ ឬវគ្គបណ្តុះបណ្តាលនានា
- សម្របសម្រួលពេលវេលាក្នុងការចូលរួមសកម្មភាពរបស់គម្រោងមួយចំនួន
- តាមដាន និងគាំទ្រសេវាកម្មផ្គត់ផ្គង់ទឹកស្អាត
អាជ្ញាធរឃុំ៖
-
- អនុញ្ញាតផ្តល់ទីតាំងសម្រាប់ការរៀបចំកិច្ចប្រជុំពិគ្រោះយោបល់រវាងអាជ្ញាធរថ្នាក់ក្រោមជាតិ និងប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាត និងវគ្គបង្វឹក
- សហការ និងសម្របសម្រួលអញ្ជើញអ្នកពាក់ព័ន្ធចូលរួមកិច្ចប្រជុំ ឬវគ្គបង្វឹក
- សម្របសម្រួលពេលវេលាក្នុងការចូលរួមសកម្មភាពរបស់គម្រោងមួយចំនួន
- កត់ត្រារាល់បណ្តឹង ឬការត្អូញត្អែរបស់ប្រជាជនពាក់ព័ន្ធទៅនឹងសេវាទឹកស្អាត
- តាមដានគុណភាពទឹក និងសេវកម្មផ្គត់ផ្គង់ទឹកស្អាត
- គាំទ្រសេវាកម្មផ្គត់ផ្គង់ទឹកស្អាត
- អញ្ជើញប្រតិបត្តិករទឹកស្អាតចូលរួមកិច្ចប្រជុំប្រចាំឆមាស វេទិកាសាធារណៈ និងកិច្ចប្រជុំនានា