គម្រោង
«ការពង្រឹងគណនេយ្យភាពរបស់ប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាតដើម្បីលើកកម្ពស់សេវាកម្មទឹកស្អាត»
១. បរិបទទូទៅ
ប្រទេសកម្ពុជាមានប្រជាជនជាង២លាននាក់មិនបានប្រើប្រាស់ទឹកស្អាត និង៣លាននាក់បានប្រើប្រាស់ទឹកមិនមានអនាម័យល្អប្រសើរ។ ប្រជាជនកម្ពុជា៧៧% (ចិតសិបប្រាំពីរភាគរយ) ភាគរយបានរស់នៅតាមតំបន់ជនបទ ទន្ទឹមនឹងនេះដែរបញ្ហាទាក់ទងនឹងអនាម័យ និងបញ្ហាទឹកស្អាតមានផលប៉ះពាល់ដល់តំបន់ជនបទ។ ទោះបីជាមានអត្រាកំណើនលទ្ធភាពទទួលបានហិរញ្ញប្បទានសមរម្យសម្រាប់ទឹក និងអនាម័យនៅក្នុងប្រទេសកម្ពុជាក៏ដោយ នៅតែជាបញ្ហាប្រឈមសម្រាប់គ្រួសារដែលប្រាថ្នាចង់បានការតភ្ជាប់ទឹក និងបង្គន់សម្រាប់ផ្ទះរបស់ពួកគាត់។
ដោយសារបញ្ហាប្រឈមនឹងជំងឺ COVID-19 កំពុងរាតត្បាតដល់ប្រជាជនរាប់លាននាក់ក្នុងប្រទេសកម្ពុជាក៏ដូចជាជុំវិញពិភពលោកផងនោះ ផលប៉ះពាល់នូវការខ្វះទឹកស្អាតប្រើប្រាស់កើតឡើងដល់ពួកគាត់ផងដែរ។ សព្វថ្ងៃនេះគ្រួសារក្នុងកម្ពុជាទទួលបានទឹកស្អាតប្រើប្រាស់ គឺមានសារៈសំខាន់សម្រាប់សុខភាព ទឹកមានសុវត្ថិភាពសម្រាប់ពួកគាត់។
តំបន់ខេត្តកណ្តាលជាកន្លែងមួយស្ថិតនៅភាគនិរតីនៃប្រទេសកម្ពុជា។ នៅក្នុងតំបន់ខេត្តនេះអាចទទួលបានទឹកប្រើប្រាស់ ហើយក៏អាចជួបនូវបញ្ហាប្រឈមអំពីលទ្ធភាពទទួលបានទឹកស្អាត និងអនាម័យ ជាពិសេសសម្រាប់ប្រជាជនដែលរស់នៅតាមមាត់ទន្លេ តាមឆ្នេរសមុទ្រ និងនៅតាមតំបន់ជនបទ។
អ្នករស់នៅក្នុងតំបន់ដែលងាយរងគ្រោះដោយទឹកជំនន់មួយចំនួន មានភាពលំបាក់នូវការធ្វើឱ្យការផ្តល់សេវាទឹកស្អាត និងអនាម័យ។ វាមានចំនួន១៩% (ដប់ប្រាំបួនភាគរយ) នៃប្រជាពលរដ្ឋក្នុងខ្នងគ្រួសារ នៅក្នុងខេត្តនេះខ្វះលទ្ធភាពទទួលបានការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ។
២. គោលដៅគម្រោង
ដើម្បីពង្រឹងតួនាទី និងការទទួលខុសត្រូវរបស់អាជ្ញាធរមូលដ្ឋាន ប្រតិបត្តិករទឹកឯកជន និងប្រជាពលរដ្ឋសហគមន៍លើសេវាផ្គត់ផ្គង់ទឹក ជួយជំរុញបង្កើនការពេញចិត្តដល់ប្រតិបត្តិករក្នុងកម្រិតផ្តល់សេវាកម្មផ្គត់ផ្គង់ទឹកស្អាត។
៣. ជម្រើសដែលបានស្នើឡើង
សមាគមផ្គត់ផ្គង់ទឹកស្អាតកម្ពុជា (CWA) បាននិងកំពុងអនុវត្តពង្រឹងគណនេយ្យភាពអ្នកផ្តល់សេវាសម្រាប់ការធ្វើឱ្យប្រសើរឡើងនូវគម្រោងសេវាផ្គត់ផ្គង់ទឹកចាប់តាំងពីខែមករា ឆ្នាំ២០២១ នៅក្នុងស្រុកកណ្តាលស្ទឹង និងស្រុកអង្គស្នួល ខេត្តកណ្តាល និងស្រុកផ្សេងទៀតក្នុងខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ។
ដើម្បីជួយប្រជាពលរដ្ឋក្នុងខេត្តកណ្តាលទទួលបានទឹកស្អាតនិងអនាម័យ។ សមាគម CWA ស្នើឱ្យធ្វើការជាមួយរដ្ឋាភិបាលមូលដ្ឋាន និងប្រតិបត្តិករទឹកឯកជន ដើម្បីបង្កើនលទ្ធភាពទទួលបានការផ្គត់ផ្គង់ទឹកសុវត្ថិភាពធន់នឹងអាកាសធាតុនៅក្នុងស្រុកចំនួនពីរដូចជា ស្រុកល្វាឯម និងស្រុកស្អាង ខេត្តកណ្តាល។
៤. លទ្ធផលគម្រោង
–លទ្ធផល១ បង្កើត និងអនុវត្តផែនការពង្រឹងសមត្ថភាពសម្រាប់ប្រតិបត្តិករទឹក ដើម្បីបង្កើនសេវាកម្មដល់អតិថិជន។
–លទ្ធផល២ បង្កើត និងអនុវត្តយុទ្ធនាការតស៊ូមតិ ដើម្បីលើកកម្ពស់អត្ថប្រយោជន៍នៃការផ្គត់ផ្គង់ទឹកតាមបំពង់ និងបង្កើនការតភ្ជាប់ទឹកសម្រាប់គ្រួសារ។
–លទ្ធផល៣ ធ្វើការជាមួយក្រុមអ្នកប្រើប្រាស់ទឹក ដើម្បីពង្រឹងសមត្ថភាពរៀបចំផែនការធនធានទឹក ជាពិសេសក្នុងអំឡុងពេលគ្រោះរាំងស្ងួត និងទឹកជំនន់។
–លទ្ធផល៤ បង្កើតយន្តការគណនេយ្យភាពរវាងអ្នកប្រើប្រាស់សេវា ប្រតិបត្តិករឯកជន និងរដ្ឋាភិបាលមូលដ្ឋាន ដើម្បីកែលម្អការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាត។