គម្រោង (WaterAid)

Site Icon
WaterAid

គម្រោង៖
ការផ្សព្វផ្សាយគណនេយ្យភាពលើសេវាកម្មផ្គត់ផ្គង់ទឹក

សមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា (ស.ទ.ក) បានទទួលការគាំទ្រផ្នែកហិរញ្ញវត្ថុពីអង្គការ វ័តធឺអេដ ដើម្បីអនុវត្តគម្រោងខ្លីហើយវាត្រូវបានរៀបចំជា «ការលើកកម្ពស់គណនេយ្យភាពលើសេវាកម្មផ្គត់ផ្គង់ទឹក» (WaterAid).

គោលដៅនៃគម្រោង ដើម្បីបង្កើនឱ្យមានគណនេយ្យភាពខ្ពស់ដល់ប្រតិបត្តិករទឹកដល់អតិថិជន និងអាជ្ញាធរថ្នាក់ក្រោមជាតិ និងបង្កើនការពេញចិត្តរបស់អតិថិជនចំពោះកម្រិតសេវាកម្មដែលផ្តល់ដោយប្រតិបត្តិករទឹក។

សមាគមបានអនុវត្តសកម្មភាពរបស់គម្រោង «ការលើកកម្ពស់គណនេយ្យភាពលើសេវាផ្គត់ផ្គង់ទឹកស្អាត» ក្រោមជំនួយឧបត្ថម្ភពីអង្គការ វ័តធឺអេតកម្ពុជា (WaterAid) ក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ សេវាករផ្គត់ផ្គង់ទឹកស្អាតឯកជនចំនួន ៥ និងឃុំចំនួន ៦ ត្រូវបានជ្រើសរើសចូលរួមក្នុងគម្រោងនេះ។ គោលដៅគម្រោងជំរុញឱ្យមានទំនួលខុសត្រូវខ្ពស់របស់សេវាករទឹកស្អាត​ចំពោះអតិថិជន និងអាជ្ញាធរថ្នាក់ក្រោមជាតិ និងបង្កើនកម្រិតពេញចិត្តរបស់អតិថិជនចំពោះការផ្តល់សេវាកម្មផលិត និងផ្គត់ផ្គង់​ទឹកស្អាតដែលផ្តល់ដោយសេវាករទឹកស្អាត។ ដើម្បីសម្រេចបាននូវគោលដៅរបស់គម្រោង

ដើម្បីសម្រេចបាននូវគោលដៅរបស់គម្រោង សមាគមបានអនុវត្តសកម្មភាពសំខាន់ៗរួមមាន៖

        1. ១. ផ្តល់វគ្គបណ្តុះបណ្តាល​ដល់អាជ្ញាធរថ្នាក់ក្រោមជាតិ និងសហគមន៍ លើប្រធានបទ តួនាទី និងទំនួលខុសត្រូវលើសេវាកម្មផ្គត់ផ្គង់ទឹកស្អាត និងការណែនាំពីដំណើរការផលិត និងការផ្គត់ផ្គង់ទឹកស្អាត ចំនួន ២វគ្គ។
        2. ២.  ផ្តល់វគ្គបណ្តុះបណ្តាល​ដល់សេវាករផ្គត់ផ្គង់ទឹកស្អាត លើប្រធានបទ តួនាទី និងទំនួលខុសត្រូវលើសេវាកម្មផ្គត់ផ្គង់ទឹកស្អាត​ ចំនួន ១វគ្គ។
        3. ៣.  ការដឹកនាំ និងអនុវត្តផ្ទាល់ដល់អាជ្ញាធរមូលដ្ឋាន ស្តីពីវិធីសាស្រ្តធ្វើតេស្តគុណភាពទឹក និងតាមដានសេវាកម្មផ្គត់ផ្គង់ទឹកស្អាត ចំនួន ១២ដង។
        4. ៤.  សម្របសម្រួលដល់សេវាករផ្គត់ផ្គង់ទឹកស្អាត និងអាជ្ញាធរមូលដ្ឋាន ​រៀបចំកិច្ចប្រជុំសាធារណៈ ចំនួន ១៥ប្រជុំ។
        5. ៥.  គាំទ្រសេវាករផ្គត់ផ្គង់ទឹកស្អាតឱ្យចូលរួមក្នុងវេទិកាសាធារណៈដែលរៀបចំឡើងដោយរដ្ឋបាលស្រុកផងដែរ ចំនួន ២ដង។ ​

ប្រតិបត្តិករទឹកឯកជនទាំង ៥ (PWOs) កំពុងប្រតិបត្តិការនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ក៏ដូចជាពួកគេត្រូវបានជ្រើសរើសឱ្យចូលរួមជាមួយគម្រោងសាកល្បងខ្លីនេះ។ ប្រតិបត្តិករទឹកឯកជនទាំង៥ មានសេវាគ្របដណ្តប់លើឃុំចំនួន ៦ឃុំ​មាន (ឃុំស្វាយ ឃុំសិតី ឃុំស្វាយឈូក ឃុំពាម ឃុំឈាន និងឃុំត្បែងកាផុស) ។

ដើម្បីសម្រេចបាននូវគោលដៅ និងគោលបំណងរបស់គម្រោងសមាគម ស.ទ.ក បានដាក់អនុវត្តសកម្មភាពសំខាន់ៗរួមមានការបណ្តុះបណ្តាលដល់ប្រតិបត្តិករទឹក អាជ្ញាធរថ្នាក់ក្រោមជាតិ និងប្រជាជនសហគមន៍អំពីតួនាទី និងទំនួលខុសត្រូវលើសេវាកម្មផ្គត់ផ្គង់ទឹក និងការគ្រប់គ្រងបច្ចេកទេសមូលដ្ឋាន។ និងផ្តល់ការបណ្តុះបណ្តាលដល់អាជ្ញាធរមូលដ្ឋានលើរបៀបធ្វើតេស្តគុណភាពទឹក និងវិធីត្រួតពិនិត្យសេវាកម្មផ្គត់ផ្គង់ទឹក។

ដើម្បីត្រួតពិនិត្យគុណភាពទឹក អាជ្ញាធរឃុំនីមួយៗត្រូវបានផ្តល់ឧបករណ៍ធ្វើតេស្តទឹកមួយហើយនឹងបង្រៀនពួកគាត់ពីរបៀបប្រើប្រាស់ឧបករណ៍ធ្វើត្រស្ត ហើយលើកទឹកចិត្តឱ្យពួកគាត់រក្សាទុកលទ្ធផលធ្វើតេស្តបនា្ទប់មកយកមកពិភាក្សាជាមួយនឹងប្រតិបត្តិករទឹកវិញ។ លើសពីនេះទៀតប្រតិបត្តិករទឹក និងអាជ្ញាធរមូលដ្ឋាន (ក្រុមប្រឹក្សាឃុំ) ត្រូវបានសម្របសម្រួលរៀបចំសកម្មភាពចូលរួមជាសាធារណៈ (ការប្រជុំឃុំ, ដំណើរកំសាន្តទឹកស្អាត និងការប្រជុំសហគមន៍) ដើម្បីបង្កើនកិច្ចសហការរវាងប្រតិបត្តិករទឹក និងអាជ្ញាធរមូលដ្ឋាន និងប្រជាជនសហគមន៍ក្នុងសេវាកម្មទឹក។ ប្រតិបត្តិករទឹកក៏បានបរិច្ចាគថវិកាមួយចំនួនសម្រាប់ធ្វើសកម្មភាពលើកទឹកចិត្តដល់សាធារណៈជនតាមរយៈការចំណាយសម្រាប់ការរៀបចំព្រឹត្តិការណ៍ទៅលើ (អាហារសំរ៉ន់ ឬ ការរៀបចំ)។ ក្រៅពីនេះទៅទៀតប្រតិបត្តិករទឹកក៏ត្រូវបានលើកទឹកចិត្តឱ្យចូលរួមក្នុងវេទិកាសាធារណៈដែលរៀបចំឡើងដោយថ្នាក់រដ្ឋបាលស្រុកផងដែរ។