គម្រោង (East Meets West)

គម្រោង
«ពង្រឹងសមត្ថភាពប្រតិបត្តិករទឹកស្អាតឯកជនដឹកនាំដោយស្ត្រី គាំទ្រមូលនិធិលោកខាងលិចជួបលោកខាងកើត»

គម្រោងពង្រឹងសមត្ថភាពដល់ប្រតិបត្តិករទឹកស្អាតឯកជនដែលដឹកនាំដោយស្ត្រី គាំទ្រដោយអង្គការលោកខាងលិចជួបលោកខាងកើត (East Meets West)គឺជាគម្រោងកម្មវិធីទឹកសម្រាប់ស្ត្រី គឺបានឧបត្ថម្ភដោយនាយកដ្ឋានកិច្ចការបរទេស និងពាណិជ្ជកម្មអូស្រ្តាលី (DFAT) ដែលជាកម្មវិធីជំនួយផ្អែកលើស្ត្រីដឹកនាំ (WOBA) បានងបង្កើតអង្គការ East Meets West (EMW) ។

អង្គការ EMW បានជ្រើសរើសសមាគមផ្គត់ផ្គង់ទឹកស្អាតកម្ពុជា ដើម្បីអនុវត្តគម្រោងកសាងសមត្ថភាពដល់សេវាករផ្គត់ផ្គង់ទឹកស្អាតឯកជនដែលដឹកនាំដោយស្ត្រីចំនួន ២០ស្ថានីយនៅក្នុងខេត្តចំនួន ៩។

គោលបំណងគម្រោង៖

គោលបំណងសំខាន់របស់គម្រោង គឺផ្តោតលើការកសាងសមត្ថភាពដល់ស្ត្រីដឹកនាំអាជីវកម្មផ្គត់ផ្គង់ទឹកស្អាតចំនួន ២០នាក់ ដើម្បីបង្កើនចំណេះដឹង និងជំនាញចាំបាច់សម្រាប់ការគ្រប់គ្រងអាជីវកម្មទឹកស្អាតឱ្យកាន់តែប្រសើរឡើង។ ដូច្នេះពួកគេអាចផ្តោតលើការធ្វើឱ្យប្រសើរឡើងនូវប្រតិបត្តិការ និងបង្កើនចំនួនអតិថិជននៅក្នុងតំបន់សេវាកម្មរបស់ពួកគេ។

ជាលទ្ធផលអាជីវកម្មផ្គត់ផ្គង់ទឹកស្អាតដល់ស្ត្រីដែលជាអ្នកដឹកនាំអាជីវកម្មចំនួន ២០ស្ថានីយ (អ្នកចូលរួមចំនួន ២៧នាក់) ។ ជាងនេះទៅទៀត សមាគមក៏បានរៀបចំដំណើរទស្សនកិច្ចសិក្សាចំនួន ២លើក ។ ទស្សនកិច្ចសិក្សាលើកទី១ បានរៀបចំឡើងនៅស្ថានីយទឹកស្អាតត្បែងខ្ពស់ ដែលមានអ្នកចូលរួមចំនួនសរុប ២២នាក់ និងទស្សនកិច្ចសិក្សាលើកទី២ បានរៀបចំឡើងនៅស្ថានីយទឹកស្អាតឡេងខៀវព្រែកអំបិល ដែលមានអ្នកចូលរួមចំនួនសរុប ១៨នាក់ ។

ក្រៅពីនេះ សមាគមក្រោមជំនួយឧបត្ថម្ភពីអង្គការ East Meets West (EMW) បានធ្វើការសិក្សាស្រាវជ្រាវស្តីពី «កត្តាប្រឈម និងកត្តាជម្រុញនៃការភ្ជាប់បណ្តាញទឹកស្អាតនៅកម្ពុជា» ជាមួយនឹង ៦ស្ថានីយទឹកស្អាតក្នុងខេត្តចំនួន៣ គឺខេត្តព្រៃវែង ខេត្តតាកែវ និងខេត្តកំពត។

គោលបំណងរួមនៃការសិក្សាគឺកំណត់ពីឧបសគ្គ និងកត្តាជម្រុញឱ្យប្រជាពលរដ្ឋភ្ជាប់បណ្តាញទៅនឹងសេវាកម្មទឹកស្អាតដែលមានស្រាប់សម្រាប់ទឹកស្អាតប្រើប្រាស់ ។ ជាលទ្ធផល សមាគមបានស្រង់ព័ត៌មានពីម្ចាស់ស្ថានីយទឹកស្អាតចំនួន៦ (ស្ថានីយទឹកស្អាត៣ មានម្ចាស់ ឬថ្នាក់ដឹកនាំជាស្រ្តី) និងប្រជាពលរដ្ឋចំនួន ៣០០គ្រួសារ (១៥០គ្រួសារបានភ្ជាប់បណ្តាញទឹកស្អាត)។

ឧបត្ថម្ភធនសម្រាប់គ្រួសារក្រីក្រ

គ្រួសារ:​​  អ្នកស្រី ឌិន គីម

អ្នកស្រី ឌិន គីម មានអាយុ ៥៥ ឆ្នាំ ជាស្ត្រីមេម៉ាយ ហើយពិការ (ថ្លង់ខូចត្រចៀកម្ខាង) មានទីលំនៅ ភូមិពារាជ្យ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ អ្នកស្រី ឌិន គីម ជាមេគ្រួសារ ដែលមានសមាជិក ៦នាក់ ក្នុងនោះមានចៅស្រីម្នាក់រស់នៅជាមួយ មានអាយុ ៥ឆ្នាំ។

គ្រួសារអ្នកស្រី ជាគ្រួសារក្រីក្រដែលកាន់ប័ណ្ណសមធម៌កម្រិតភាពក្រីក្រ២ គាត់មានមុខរបរជាកសិករ។ ក្រៅពីធ្វើស្រែគាត់បានធ្វើនំដើរលក់ក្នុងភូមិ។

គាត់បានរៀបរាប់ថា កាលពីមុនគ្រួសារខ្ញុំប្រើប្រាស់ទឹកភ្លៀងនៅរដូវ​វស្សា(ភ្លៀងធ្លាក់) និងទិញទឹកពីអ្នកដឹកលក់តាមគោយន្តនៅរដូវប្រាំង ជួនកាលទៅដងទឹកអណ្តូងរបស់អ្នកជិតខាង។

អ្នកលក់ទឹក ១គោយន្តដែលមានចំណុះស្មើបីពាង (ប្រហែល១,៥ម3 )​ មានតម្លៃ១០ ០០០៛ (តម្លៃយោគយល់សម្រាប់អ្នកក្រីក្រ) តាមពិត ទឹក១គោយន្ត ថ្លៃ១៥ ០០០៛។

ការទិញទឹកតាមគោយន្តមកប្រើប្រាស់មានការលំបាកខ្លាំងណាស់ ពេលហៅគេដឹកម្តងៗទំរាំគេដឹកទឹកយកមកឱ្យ ជួនកាលពីរបីថ្ងៃបាន

Kim din1

គេដឹកមកឱ្យ ពេលខ្លះអត់ទឹកដាំបាយក៏មាន ​ មានពេលខ្លះទៅដងទឹកអណ្តូងអ្នកជិតខាងយកមកប្រើប្រាស់។ ទឹកទិញគេសម្រាប់តែដាំស្លនិងប្រើប្រាស់ក្នុងផ្ទះ ដោយឡែក​សម្រាប់ទឹកមុជ គឺទៅមុជនៅអណ្តូងអ្នកជិតខាង។

នៅពេលបណ្តាញទុយោទឹកស្អាតមកដល់ គ្រួសារខ្ញុំមិនបានតភ្ជាប់នឹងគេទេ ព្រោះខ្ញុំគ្មានប្រាក់បង់ថ្លៃសេវាតភ្ជាប់បណ្តាញទឹកស្អាត។ ខ្ញុំបានទិញទឹកពីអ្នកជិតខាងដែលបានតភ្ជាប់បណ្តាញទឹកស្អាត ក្នុងតម្លៃ ​​  ១ពាង ៥០០០៛ ។

Kim din2

ក្រោមការឧបត្ថម្ភធនសម្រាប់តភ្ជាប់បណ្តាញទឹកស្អាត របស់អង្គការលោកខាងកើតជួបលោកខាងលិច(EMW) តាមរយៈសមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា ដែលបានសហការជាមួយស្ថានីយទឹកស្អាតត្បែងខ្ពស់ ឥឡូវគ្រួសារខ្ញុំបានតភ្ជាប់ទឹកស្អាតប្រើប្រាស់ហើយ ដោយបង់ប្រាក់តភ្ជាប់បណ្តាញតែ៤០០០០រៀលប៉ុណ្ណោះ។ ក្រោយពីភ្ជាប់បណ្តាញទឹកស្អាតប្រើប្រាស់សម្រាប់ គ្រួសារខ្ញុំពិតជាមានភាពងាយស្រួលជាងមុខច្រើនណាស់ ដោយមិនពិបាកហៅគេដឹកមកឲ្យ ទឹកស្អាតពិតជាមានគុណភាពល្អហើយចង់ប្រើពេលណាបានពេលនោះគ្រាន់តែបើកក្បាលរ៉ូប៊ីនេ/វ៉ាន ជាការស្រេច។

ជាងនេះទៅទៀតទឹកស្អាតមានតម្លៃត្រឹម ១០០០លីត្រ=២៥០០រៀល​ ថោកជាងទឹកទិញតាមគោយន្ត ទាំងនេះធ្វើឱ្យគ្រួសារខ្ញុំចំណេញប្រាក់ ចំណេញពេលវេលាសម្រាប់ធ្វើស្រែ និងថែទាំចៅ ។

ជាចុងក្រោយ គ្រួសារនាងខ្ញុំសូមថ្លែងអំណគុណយ៉ាងច្រើនចំពោះអង្គការEMW និងសមាគម  “កុំបានអង្គការកុំអីគ្មានទឹកស្អាតប្រើទេ ទិញគេក៏ពិបាកទៀតឥឡូវ ដោយសារគេអត់ដឹកលក់ទៀត”។ គ្រូសារនាងខ្ញុំសូមជូនពរឱ្យបុគ្គលិកអង្គការ EMW  បុគ្គលិកសមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា និងម្ចាស់ស្ថានីយទឹកស្អាតត្បែងខ្ពស់ មានសុខភាពល្អ និងទទួលបាននូវពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ  និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូមអរគុណ

kim din3
kim din4
kimdin5

 

 

គ្រួសារ:  លោកពូ ភឹម វ៉ិច

លោកពូ ភឹម វ៉ិច អាយុ ៥៤ឆ្នាំ ជាកសិកររស់នៅភូមិពារាជ្យ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

មានសមាជិកគ្រួសារចំនួន ៨នាក់ ក្នុងនោះមានកុមារអាយុក្រោម 5 ចំនួន៣នាក់ ហើយប្រពន្ធរបស់គាត់ឈឺដើរមិនរួច។ គ្រួសារគាត់ជាគ្រួសារក្រីក្រដែលមានប័ណ្ណសមធម៌ ស្ថិតនៅក្នុងកម្រិត២។

phoem vech1

កាលពីមិនទាន់បានតភ្ជាប់បណ្តាញទឹកស្អាត គ្រួសារខ្ញុំបានទិញទឹកគេប្រើប្រាស់    ជួនកាលទៅដងទឹកអណ្តូងនៅរបស់អ្នកជិតខាង។

ដោយសារគ្រួសារខ្ញុំក្រពេកទិញទឹកគេម្តងៗពិបាកណាស់ គេមិនចង់ដឹកទឹកមកលក់ឱ្យទេ ព្រោះគេខ្លាចគ្រួសារខ្ញុំអត់លុយឱ្យគេ ហើយដឹកលក់ឱ្យខ្ញុំបានថោកទៀតគឺ១គោយន្ត ថ្លៃ១០ ០០០រៀល ស្មើទឹក៣ពាង (១,៥ម3) ទាល់តែដឹកទឹកយកទៅលក់ឱ្យគ្រួសារដ៏ទៃនៅក្នុងភូមិរួចរាល់ ទើបបានគេដឹកទឹកយកមកលក់ឱ្យគ្រួសារខ្ញុំ។

ក្រោមការឧបត្ថម្ភធនសម្រាប់តភ្ជាប់បណ្តាញទឹកស្អាត របស់អង្គការលោកខាងកើតជួបលោកខាងលិច(EMW) តាមរយៈសមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា ដែលបានសហការជាមួយស្ថានីយទឹកស្អាតត្បែងខ្ពស់ ឥឡូវនេះគ្រួសារខ្ញុំបានតភ្ជាប់បណ្តាញទឹកស្អាតប្រើប្រាស់ហើយ ដោយបង់ប្រាក់តភ្ជាប់បណ្តាញតែ៤០០០០រៀលប៉ុណ្ណោះ។

គ្រួសារខ្ញុំពិតជាមានភាពងាយស្រួលជាងមុនឆ្ងាយណាស់ ពិសេសកូនតូចទាំង៣ដែលមានអាយុក្រោម៥ឆ្នាំ និងប្រពន្ធពិការរបស់ខ្ញុំ។ បើកុំតែបានអង្គការលោកខាងកើតជួបលោកខាងលិច EMW ជួយ កុំអីខ្ញុំរឹតតែពិបាក ព្រោះឥឡូវគេមិនដឹកទឹកមកលក់ទៀតទេ។ ជាចុងក្រោយ គ្រួសារខ្ញុំសូមថ្លៃងអំណរគុណយ៉ាងជ្រាលជ្រៅដល់អង្គការលោកខាងកើតជួបលោកខាងលិច(EMW) សមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា និងស្ថានីយទឹកស្អាតត្បែងខ្ពស់ ដែលបានជួយឲ្យគ្រួសារខ្ញុំទទួលបានទឹកស្អាតមកប្រើប្រាស់។

phoem vech2
phoem vech3