សេចក្តីជូនដំណឹងស្តីពីការដេញថ្លៃផ្គត់ផ្គង់បំពង់ទឹកស្អាត

សមា​គម​អ្នក​ផ្គត់​ផ្គង់​ទឹក​ស្អាត​កម្ពុជា (ស.ទ.ក)  អង្គ​ការ Aide et Action(AEA) និង​ប្រតិ​បត្តិករ​ផ្គត់​​ផ្គង់​ទឹក​ស្អាត​ចំនួនពីរគឺ៖ ស្ថានីយផ្គត់ផ្គង់ទឹកស្អាត​ភ្នំមាស ស្ថិត​នៅ​ឃុំ​ឫស្សី​ស្រុក​ខាង​លិច ស្រុក​កំពង់​ត្រាច ខេត្ត​កំព​​​​​ត និងស្ថានីយ​ផ្គត់ផ្គង់​ទឹក​ស្អាត​កំពង់សីលា ស្ថិតនៅឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ  បាននឹងកំពុងអនុវត្តគម្រោង«សម្ពន្ធភាពដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព និងការគាំទ្រសំឡេងដើម្បីសមធម៌សង្គម (CO-SAVED)» ក្រោមជំនួយថវិកាពីសហភាពអឺរ៉ុប តាមរយៈអង្គការ Aide et Action(AEA) ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការជាមួយ សមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា។ សមាគមមានកិត្តិយសសូមអញ្ជើញក្រុមហ៊ុនផ្គត់ផ្គង់បំពង់ទឹកស្អាតក្នុងព្រះរាជាណាចក្រ​កម្ពុជា ដែលជាសមាជិករបស់សមាគម ចូលរួមដេញថ្លៃផ្គត់ផ្គង់បំពង់ទឹកស្អាត ជូន​ប្រតិបត្តិករទឹកស្អាត​ទាំងពីរខាងលើ​ ដែលមានលក្ខខណ្ឌ​លម្អិតដូចតារាងខាងក្រោម៖

  1. គម្រោងត្រូវការបំពង់នាំទឹកស្អាត​ប្រភេទ HDPE ដែលមានលក្ខណៈដូចក្នុងតារាងខាងក្រោម៖
ប្រភេទ និងលក្ខណៈបំពង់ទឹកស្អាត ប្រវែង(ម៉ែត្រ)
HDPE PE100 PN6 diameter 200mm 2,490
HDPE PE100 PN8 diameter 110mm 10,580
HDPE PE100 PN10 diameter 75mm 6,590
HDPE PE100 PN10 diameter 63mm 7,220
HDPE PE100 PN10 diameter 50mm 9,820
  1. រាល់ឯកសារដេញថ្លៃរួមមាន៖ ពាក្យសុំដេញថ្លៃ និងឯកសារភ្ជាប់នានារបស់ក្រុមហ៊ុន ត្រូវដាក់ក្នុងស្រោមសំបុត្របិទជិត យកមកការិយាល័យសមាគម នៅរៀងរាល់ម៉ោងធ្វើការឲ្យបានមុនថ្ងៃទី២៧ ខែមេសា​ ឆ្នាំ២០២៣ វេលាម៉ោង៥:០០ល្ងាចជាកំណត់។ ​​រាល់ឯកសារដេញថ្លៃដែលបានដាក់ក្រោយកាលបរិច្ឆេទនេះ មិនត្រូវបានពិចារណាឡើយ។
  2. ក្រុមហ៊ុនដែលទទួលបានជោគជ័យ ត្រូវដឹកជញ្ជូនបំពង់ទឹកស្អាត ទៅកាន់ស្ថានីយទាំងពីរខាងលើយ៉ាងយូរបំផុតត្រឹមថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣។ ក្រុមហ៊ុនដែលមានចំណាប់អារម្មណ៍ អាចមកទទួលឯកសារដេញថ្លៃនៅសមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា ដោយ​ឥតគិតថ្លៃ​ ដែលមានអាសយដ្ឋានដូចរៀបរាប់ខាងក្រោម ឬទាញយកពីគេហទំព័រ cwa.org.kh ឬទំព័រហ្វេសប៊ុក www.facebook.com/cwa.org.khនិង អ៊ីមែល៖ info@cwa.org.kh រាល់តម្លៃត្រូវបូកបញ្ចូលពន្ធលើតម្លៃបន្ថែម(VAT) ឬបញ្ជាក់ពីការបង់ពន្ធកាត់ទុក (Withholding Tax) ក្នុងករណីពុំមាន(VAT)
  3. ការបើកពាក្យដេញថ្លៃនឹងត្រូវធ្វើឡើងជាសាធារណៈនៅការិយាល័យ​សមាគម នាថ្ងៃទី២៨ ខែ មេសា ឆ្នាំ២០២៣ វេលាម៉ោង ៣:០០ រសៀល ដែលមានអ្នកចូលរួមមកពីតំណាងស្ថានីយផ្គត់ផ្គង់ទឹកស្អាត តំណាង អង្គការ Aide et Action(AEA) តំណាងមកពីសហភាពអឺរ៉ុប និងតំណាងក្រុមហ៊ុនដាក់ដេញថ្លៃ។
  4. អាសយដ្ឋានទំនាក់ទំនង និងដាក់ពាក្យ៖ មជ្ឈមណ្ឌលភ្នំពេញ អគារF ជាន់ទី២ បន្ទប់លេខ ២៦៩ វិថី សម្តេចសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញឬ ទូរស័ព្ទលេខ៖ ០១៧ ៧៩៩ ៣៣៧ ឬ ០៧០ ៧៩៩ ៣៣៧ ឬ ០៩៧៧ ១៧៩ ៩៤៣ ។

សូមចុចត្រនេះដើម្បីទាញយកពាក្យសូមចូលរួមដេញថ្លៃ!